រាជធានីភ្នំពេញ ៖ តារាសម្ដែងជើងចាស់អ្នកស្រី គង់ ប៊ុនស៊ុន ហៅម៉ែ ប៊ុនស៊ុន ដែលត្រូវបានគេស្គាល់តាមរយៈការសម្ដែងតួអង្គជាម្ដាយ កំពុងតែជួបការលំបាកយ៉ាងខ្លាំង រហូតធ្លាក់ខ្លួនទូលនំលក់តាមផ្លូវទាំងមានជំងឺប្រចាំកាយ ដ្បិតការងារអាជីពមិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន ។
យោងតាមការបញ្ជាក់ឱ្យតារាសម្ដែងវ័យក្មេងលោក សាយ សៀរ៉ា បានឱ្យដឹងកាលពីម្សិលមិញនេះយ៉ាងដូច្នេះថា «ជំរាបសួរពុកម៉ែបងប្អូន ថ្ងៃនេះខ្ញុំបាទ សាយ សៀរ៉ា បាទមកជួបអ្នកម៉ែ ប៊ុនសុន ជាអ្នកសិល្បៈមួយរូបដែលគាត់កំពុងតែជួបកាលខ្វះខាតយ៉ាងខ្លាំង គាត់ស្រលាញ់សិល្បៈណាស់ ពេលមានការងារសិល្បៈគេហៅថតក៏ទៅថត អត់មានការងារថតគាត់លក់នំ ជាង១០ឆ្នាំហើយ
តែ២ឆ្នាំនេះគាត់អត់មានការងារធ្វើទេ ហើយលក់នំក៏មិនដាច់ទៀត ដោយសារតែកូវិដ នំគាត់យកពីគេ១ថង់២០០០៛ លក់៣០០០៛ តែលក់មិនដាច់ទេបងប្អូន គាត់តេមកខ្ញុំឱ្យជួយគាត់ផង ព្រោះខ្វះលុយបង់ថ្លៃបន្ទុប់ទឹកភ្លើង ហើយរាល់ថ្ងៃគាត់ឈឺទៀតឈឺក្រពះពោះវៀន ត្រូវទិញថ្នាំហូបរាល់ខែ គាត់លក់នំនៅខាងត្បូងវត្ត សន្សំកុសល» ។
ទន្ទឹមនឹងនោះ តារាប្រុសលោក សាយ សៀរ៉ា ក៏បានបន្តដោយការអំពាវនាវទៀតថា «សូមបងប្អូនជួយគាត់ផង ជួយទិញនំគាត់ ឬជួយជាថិវិកាដើម្បីគាត់បានទិញថ្នាំទិញអង្ករទិញរបស់ហូប បងប្អូនអាចជួយតាមខ្ញុំ ឬទៅជួបគាត់នៅផ្ទះក៏បាន នេះលេខគាត់ផ្ទាល់ 098 444 858 (នេះលេខខ្ញុំ 012 482 847/081482847) សូមពុកម៉ែបងប្អូនជួយដល់គាត់ផងតិចក្តីច្រើនក្តីដែលអាចជួយបាន» ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖