រាជធានីភ្នំពេញ៖ រូបភាពប៉ុន្មានសន្លឹករបស់តារាចម្រៀងទ្រនំហង្សមាស សុខ ស្រីនាង បានបង្ហោះនៅមុននេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនអ្នកគាំទ្រយ៉ាងខ្លាំង ខណៈនាងគ្រងនូវសម្លៀកបំពាក់ពណ៌ផ្កាឈូកខ្ចី លេចសាច់សរថ្លាដូចបណ្ដូលចេក ទឹកមុខញញឹមយ៉ាងស្រស់ស្អាតទាក់ទាញ ឈរកាច់ស្ទីលសម្ញែងរាងនៅពីក្រោមផ្ទៃមេឃពណ៌ខៀវ ជះសម្រស់ប្រៀបដូចទេពធីតាចុះពីឋានសួគ៌ ដែលជាទីប្រាថ្នារបស់កន្លងទាំងពួងផងដែរ។
យ៉ាងណាក្ដី សន្ទុះការចាប់អារម្មណ៍ទៅលើសម្រស់អ្នកមេម៉ាយសាច់ចាំរូបនេះ មិនមែនជាលើកទី១ឡើយ ពោលគឺនាងតែងតែត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមស្ងើចសរសើរភាពស្រស់ស្អាតរបស់នាងជារឿយៗ ដោយសារតែទឹកមុខមានមន្តស្នេហ៍ទាក់ទាញខ្លាំង ជាពិសេសអត្តចរិករមទម្យ រស់រាយ ថ្លៃថ្នូរគួរឱ្យគោរពស្រឡាញ់ និងជាប់ងារជាស្រីស្អាតបែបធម្មជាតិក្នុងដួងចិត្តអ្នកគាំទ្រគ្រប់ៗគ្នាផងដែរ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖