តារាកម្សាន្ត: តារាវ័យក្មេងដ៏ល្បី សុខលីន ឬដែលប្រិយមិត្ត មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្របានស្គាល់ថា ម៉ាក់លីនៗនោះ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រ ដោយកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានទម្លាយរឿងរ៉ាវជីវិតផ្ទាល់ខ្លួន ប្រាប់ដល់អ្នកគាំទ្រ ថារូបខ្លួនធ្លាប់មានស្វាមីរួចទៅហើយ រហូតធ្វើឲ្យអ្នកគាំទ្រ និងអ្នកចូលទៅមើលក្នុងកំឡុងពេលឡាយនោះ មានការភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ ក្រោយប្រាប់រឿងរ៉ាវជីវិត ថាខ្លួនធ្លាប់មានប្រវត្តិមានស្វាមី ហើយថែមទាំងមានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់មួយផងដែលនោះ ស្រាប់តែរំលងបានប៉ុន្មានថ្ងៃមុននេះ អ្នកនាង សុខលីន បានបង្ហោះសារមួយឃ្លាផ្ញើជូនកូនប្រុសបណ្តូលចិត្តយ៉ាងដូច្នេះថា÷
អាណិតកូនប្រុសមាសម្តាយ❤️ ម្ដាយគ្មានវាសនាបាននៅជិតថ្នាក់ថ្នមកូនអោយល្អដូចម្ដាយគេសោះ🥺😢😔😭សូមទោសផងណាកូនប្រុសរបស់ម៉ាក់😔🙏😭ម៉ាក់ស្រលាញ់កូនណាស់ដឹងអត់😔😓 – សុខលីន
សូមរំលឹកផងដែលថា តារាស្រីរូបស្រស់ សុខលីន បានសាងប្រជាប្រិយភាពរបស់ខ្លួននៅក្នុងវិស័យសិល្ប: ជាពិសេសនៅក្នុងប្រព័ន្ធបណ្តាញសង្គម តាមរយ:ការសម្តែងនានា និងជាពិសេសគឺបានចូលរួមសម្តែងជាមួយនឹងក្រុមលោក ផាត់តាភូ ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖