ផ្សារលើធំថ្មីក្នុងក្រុងសៀមរាបនឹងបើកសាកល្បងក្នុងរយៈពេល៧ថ្ងៃឡើងវិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ អភិបាលខេត្តសៀមរាប នឹងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ ដោយបើកមួយចំហៀងផ្សារម្តងក្នុង រយៈពេល៧ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាព្រឹកថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្រ្តីជំនាញ បានចុះពិនិត្យ និងសិក្សាមើលផ្សារ
លើធំថ្មី ក្នុងក្រុងសៀមរាប បានមានប្រសាសន៍ថា នៅក្នុងរយៈពេលពីរឬបី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃខាងមុខនេះ រដ្ឋបាលខេត្ត មានបំណងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ ដោយការបើកឱ្យលក់ដូរនោះ ត្រូវប្ដូរវេនគ្នាក្នុងរយៈពេល៧ថ្ងៃម្ដង សម្រាប់អ្នកលក់នៅចំហៀងផ្សារ ដោយក្នុងនោះអ្នកលក់នៅចំហៀងផ្សារម្ខាង អាចលក់បានមួយសប្ដាហ៍ ហើយប្ដូរទៅឲ្យអាជីវករម្ខាងផ្សារវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចងខ្សែព័ទ្ធជុំវិញ ដោយត្រូវរៀបចំសណ្តាប់ធ្នាប់ល្អ និងវិធានការមួយចំនួនទៀតតាមការណែនាំរបស់អាជ្ញាធរ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា ប៉ុន្តែសម្រាប់អាជីវករដែលមិនទាន់ដល់វេន អាចទៅលក់នៅផ្សារបណ្ដោះអាសន្នផ្លូវ៦០ម៉ែត្រជិតផ្សារកុងទីន័រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមអភិបាលខេត្តសៀមរាប បានមានប្រសាសន៍បន្ថែមថា ការបើកផ្សារឡើងវិញវាមិនពិបាកទេ ប៉ុន្តែអ្វីដែលអាជ្ញាធរចង់បាននោះ គឺចង់ឱ្យអ្នកលក់ និងអ្នកទិញមានសុវត្ថិភាព ខណៈដែលអ្នកលក់ជុំវិញផ្សារលើដែលមានប្រមាណជាង៨០០នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើការបើកសាកល្បងនេះ ហើយអាជីវករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ធ្វើឱ្យផ្សារនេះមានភាពស្មុកស្មាញ ដែលប្រឈមនឹងការឆ្លងកូវីដ១៩ច្រើននោះ អាជ្ញាធរ នឹងបិទផ្សារនេះបន្តទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា ផ្សារលើធំថ្មី មានទីតាំងស្ថិតនៅភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ដសៀមរាប បានប្រកាសបិទការលក់ដូរនៅផ្សារលើធំថ្មីនេះ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ ខណៈបច្ចុប្បន្ន ផ្សារលើធំថ្មីនេះ នៅតែបន្តបិទនៅឡើយ ៕ប្រភពពី​khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូមចូលទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment