រាជធានីភ្នំពេញ ៖ តារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ នៅមុននេះបន្តិចបានរៀបរាប់ពីទុក្ខលំបាក និងផលប៉ះពាល់មួយចំនួននៃការរីករាលដាលនៃជំងឺកូវីដ១៩ ដ្បិតរូបលោកផ្ទាល់ក៏ត្រូវសម្រេចចិត្តផ្អាកការងារសិល្បៈជាច្រើន ជាពិសេសគឺតម្រូវឱ្យលោកធ្វើរឿងថ្មីស្រឡាងមួយសម្រាប់លោក ដែលចាប់អាជីពជាង៣០ឆ្នាំក្នុងវិស័យភាពយន្ដថែមទៀតផង ។
ដោយលោក ទេព រិន្ទដារ៉ូ បានឱ្យដឹងដោយសំណេរយ៉ាងដូច្នេះថា «ដោយសារកូវីតចង្រៃធ្វើឱ្យការងារមួយចំនួនធំត្រូវបានផ្អាក តែពេលខ្លះការងារដែលមិនអាចខកបានក៏តម្រូវឱ្យពួកយើងត្រូវតែធ្វើដោយខានមិនបាន យើងមិនហ៊ានជួបគ្នាព្រោះតែខ្លាច នេះជាការងារដោះទាល់ដើម្បីបានបន្តបញ្ចាំងជូនទស្សនិកជនដែលកំពុងតាមដានទស្សនាតាមកញ្ចក់ទូរទស្សន៏ប៉ុស្តិ៍លេខ៥ រឿងស្មោះអស់ត្រឹមបង» ។
បន្តពីនោះតារាជើងចាស់រូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា «ជាបទពិសោធន៌ការងារថ្មីស្រឡាងមួយទៀតក្នុងអាជីបសម្តែងរបស់ខ្ញុំក្នុងវិស័យភាពយន្តក្នុងសម័យកូវីត សូមមើលកំសាន្តមុនពេលហាត់ប្រាណ សូមមានសំណាងល្អសុខភាពល្អ នឹងសុវត្ថិភាពឈ្នះកូវីតចង្រៃទាំងអស់គ្នា» ។
គួរបញ្ជាក់ថា លោក ទេព រិន្ទដារ៉ូ ត្រូវបង្ខំចិត្តថតសកម្មភាពសម្ដែងដោយខ្លួនពីចម្ងាយ ដើម្បីអ្នកដឹកនាំកាត់បញ្ចូលក្នុងសាច់រឿងបញ្ចាំងជូនបងប្អូនទស្សនា ដែលសកម្មភាពសម្ដែងបែបនេះគឺជាបទពិសោធន៍ថ្មីមួយសម្រាប់រូបលោកក្នុងវិស័យភាពយន្ដផងដែរ ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖