ជាការកត់សម្គាល់ ចាប់តាំងពី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក មុំ វិបូរ មក, តារាសម្ដែង ម៉ាក់ សែនសូនីតា ហៅតូតា ត្រូវបានគេមើលឃើញថា នាងបានទទួលនូវសុភមង្គលយ៉ាងខ្លាំងពីការផ្តល់អោយរបស់ស្វាមី ជាមួយនឹងការរស់នៅក្នុងភាពស៊ីវិល័យ និងការបង្កើតជំនួញផ្ទាល់ខ្លួនចំណាយទុករាប់សិនម៉ឺនដុល្លារផងដែរ។
ក្រោយរៀបការ មិនយូរប៉ុន្មាន តូតា ក៏បានពពោះកូនដំបូង ដែលជាការសម្រេចបំណងរបស់នាង និងស្វាមី ដែលចង់មានកូនឲ្យបានឆាប់នោះ។ ម៉ាក់ សែនសូនីតា បានសម្រាលកូនប្រកបដោយសុវត្ថិភាពកាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមន្ទីរពេទ្យអរៀនដា កោះពេជ្រ បន្ទាប់ពីរៀបការ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០។
ដោយឡែកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ គេសង្កេតឃើញ តូតា បានធ្វើពិធីខួបកំណើតឲ្យស្វាមីរបស់ខ្លួន យ៉ាងសាមញ្ញលក្ខណៈគ្រួសារ តែមើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។ ជាពិសេសឪពុកម្ដាយរបស់ពួកគេ ចង់ស្វីតជាងកូនទៅទៀត។
បង្ហោះរូបថតជាច្រើនសន្លឹកជាមួយវីដេអូ ក្នុងថ្ងៃខួបកំណើតស្វាមីនោះ តូតា បានសរសេរCaptionជាភាសាអង់គ្លេសថា «Happy birthday darling it is such a wonderful family of ours» ហើយមានន័យជាភាសាខ្មែរថា «រីករាយថ្ងៃខួបកំណើតប្ដីសម្លាញ់, វាជាគ្រួសារដ៏អស្ចារ្យរបស់យើង»។
ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ តូតា បានបង្ហោះវីដេអូ Surprise ស្វាមី។ នៅក្នុងវីដេអូនោះ គេឃើញថា គ្រាន់តែបើកប្រអប់កាដូភ្លាម ស្វាមី នាងសប្បាយចិត្តខ្លាំងណាស់ ព្រោះឃើញម៉ូតូទឹក ដែលខ្លួនស្រឡាញ់នោះ។
លុះចុងក្រោយ ពេលអានលិខិតក្នុងប្រអប់នោះ ទើបធ្វើឲ្យស្វាមីរបស់នាងបាក់ចង្កេះ ដោយសារតែនេះគ្រាន់តែរូបប៉ុណ្ណោះ ដោយនាងថា ឲ្យតែប្ដីរបស់នាងស្រឡាញ់ នាងនឹងទិញឲ្យ នៅពេលណាដែលនាងចង់ ហើយប្ដីរបស់នាង អានត្រង់កន្លែង «បងព្រមណាអូនសម្លាញ់» ធ្វើឲ្យចូលស៊ងនាងតែម្ដង ព្រោះយល់ព្រមបាត់ទៅហើយ។
ជាក់ស្ដែង បង្ហោះភ្ជាប់ជាមួយវីដេអូ នោះ តូតា បានដាក់Captionថា «ឃ្លាចុងក្រោយ ‘ បងព្រមណាអូនសម្លាញ់ ‘ សង្ឃឹមថាទាំងអស់គ្នាជួយធ្វើសាក្សីដឹងឮផង ព្រោះប្តីខ្ញុំគាត់ព្រមខ្លួនឯង… ហាសហា តែប៉ុណ្ណេះ មាំមីរួចខ្លួនហៃ»។
ចំពោះស្វាមីរបស់នាង ក្រោយអានលិខិតនេះចប់ ហើយដឹងថា ប្រពន្ធរបស់ខ្លួនធ្វើបែបនេះនោះ លោក បានឆ្លើយតបវិញ យ៉ាងចិត្តត្រជាក់ បង្កប់ពាក្យពេចន៍ក្ដៅក្រហាយចុងក្រោយបែបលេងសើចថា «ទោះបីជាអ្វីៗហ្នឹង ត្រឹមប៉ុណ្ណឹងក៏ដោយ តែបងចង់បង្ហាញទឹកចិត្តពីបេះដូងបង…យ៉ាងណាក៏ដោយបងចង់បង្ហាញប្រាប់ថា អញខឹងណាស់»៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖