រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានបាត់មុខរាប់ឆ្នាំពីពិភពសិល្បៈខ្មែរ អតីតតារាសម្ដែងដ៏មានប្រជាប្រិយភាពលោក ស៊ុក សុភា ត្រូវបានគេដឹងថាកំពុងតែរស់នៅលើទឹកដីប្រទេសអូស្ត្រាលីជាមួយនឹងក្រុមគ្រួសារភរិយាយ៉ាងសុខសាន្ដ ។
ប៉ុន្តែបើទោះជាលោកបានឃ្លាតឆ្ងាយពីមាតុភូមិ និងបញ្ចប់ពីអាជីពជាអ្នកបម្រើចក្ខុអារម្មណ៍របស់បងប្អូនទស្សនិកជនដូចពីមុនទៀតក្ដី តែថ្មីៗនេះតារាប្រុសតួឯកក្នុងរឿង «ទុំទាវ» លោក ស៊ុក សុភា បានឆ្លៀតធ្វើរឿងជ្រះថ្លាមួយជូនតារាសម្ដែងជើងចាស់លោក រិទ្ធ សារី ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់លើគ្រែ និងស្ថិតក្នុងស្ថានភាពជីវភាពលំបាក ។
ដោយលោក ស៊ុក សុភា បានអំពាវនាវដល់សប្បុរសជនឱ្យជួយចូលរួមចែករំលែក ដ្បិតលោកតារា រិទ្ធ សារី គឺជាសិល្បករជើងចាស់មួយរូប ដែលបានលះបង់កម្លាំងកាយចិត្តបម្រើអារម្មណ៍បងប្អូនទស្សនិកជនតាមរយៈមានស្នាដៃជាច្រើនផងដែរ ។
លោក ស៊ុក សុភា បានរៀបរាប់ឱ្យដឹងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «តារាភាពយន្ដជើងចាស់ដ៏ល្បី លោកពុក រិទ្ធ សារី សព្វថ្ងៃមានអាយុ៨០ជាងឆ្នាំ ហើយលោកពុកកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តបាត់ដំបង បងប្អូនចង់ចូលរួមជាថវិការជូនគាត់អាចទាក់ទងមកខ្ញុំបាទបាន ជួយShareផងបងប្អូន អាណិតគាត់ណាស់» ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖