តារាចម្រៀង នៅផលិតកម្មរស្មីហង្សមាស កញ្ញា យូរី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានជួបទុក្ខជាទម្ងន់ ខណៈម្ដាយ ជាទីស្រឡាញ់របស់ខ្លួន បានទទួលមរណភាព ដោយសារតែជំងឺ ទឹកនោមផ្អែម និងរោគលើសឈា,ម។
យូរី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ម៉ាក់ ហា….ម៉ាក់សម្រាន្តអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ កុំបារម្ភ. កូន និងមើលថែប៉ាអោយបានល្អ កូនធ្វើចិត្តសឹងមិនបានទេ លឿនពេកហើយ
នាងខ្ញុំសូមអភ័យទោសដល់ម្ចាស់កម្មវិធី ដែលខ្ញុំបានលុបចោលភ្លាមៗក្នុងពេលអ្នកម៉ាក់របស់ខ្ញុំ បានទទួលមរណភាពហើយ ដោយជំងឺ ទឹកនោមផ្អែម នឹង រោគលើសឈាមសូមអភ័យទោស»។
ជាមួយគ្នានេះ ផលិតកម្មរស្មីហង្សមាស ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដែរថា «សាររំលែកមរណទុក្ខ យើងខ្ញុំទាំងអស់គ្នាជា ថ្នាក់ដឹកនាំ តារាចម្រៀង ព្រមទាំងបុគ្គលិក នៃគ្រួសារហង្សមាស សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និង អាឡោះអាល័យ ជូនចំពោះ
តារាចម្រៀងកញ្ញា យូរី ព្រមទាំងក្រុមគ្រួសារ ដោយម្តាយជាទីស្រលាញ់ បានទទួលមរណភាព នៅថ្ងៃ អង្គារ៍ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ នេះ។ សូមវិញ្ញាណក្ខន្ធ លោកស្រី បានទៅតម្កល់នៅឯឋានបរមសុខជាទីស្ងប់ដ៏សុខសាន្ត»។
គួរបញ្ជាក់ថា យូរី ស្រឡាញ់ម្ដាយរបស់ខ្លួនខ្លាំងណាស់ តែងតែបង្ហោះសារ និងរូបថតផ្សេងៗជាមួយម្ដាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ តែគួរឲ្យស្ដាយនៅពេលនេះ នាងលែងមានម្ដាយហៅដូចមុនហើយ នៅសល់តែឪពុកប៉ុណ្ណោះ៕