ពីរោះពេកហើយ! មើល​វីដេអូ រ៉ូ​ស ឡើង​ច្រៀង​កម្មវិធី​«I Can See Your Voice Cambodia» ហើយ ​ចង់​ធ្លាក់​ថ្លើម…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​សម្ដែង ឈ្មោះ ហាស់ វី​រ៉ា​ស្រីរ័ត្ន ហៅ​អាណា​រ៉ូ​ស ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន ស្គាល់​តាមរយៈ​ការ​ថត​MV​បែប​រោលរាល​មុខ​រថយន្ត ទទួល​ការរិះគន់​យ៉ាងខ្លាំង កាលពី​អំឡុង​ឆ្នាំ​២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹង​ការ​ថត​វីដេអូ​បែប​រោលរាល​ខាងលើ​នោះ នៅក្នុង​ឆ្នាំ​២០១៩​ដដែល​នេះ គេ​ឃើញ តារា​សម្ដែង ដែល​ចូលចិត្ត​ហូប​សាលាដ​រូបនេះ បាន​បង្ហាញ​វត្តមាន ជា​បេក្ខនារី​លាក់​សំឡេង​មួយ​រូប​ក្នុង​កម្មវិធី​«I Can See Your Voice Cambodia» ផង​ដែរ ដោយ​គ្រាន់តែ​ច្រៀង​ភ្លាម ធ្វើ​ឲ្យ​គណៈកម្មការ​ខ្លះ​ស្រឡាំងកាំង ស្ទើរ​ធ្លាក់​ថ្លើម ខកចិត្ត ដោយសារ​ការ​ទាយ​ខុស ខណៈ​គណៈកម្មការ​ខ្លះ​ទៀត សប្បាយចិត្ត​មែនទែន ដោយសារតែ​បាន​ទាយ​ត្រូវ​ថា នាង​ច្រៀង​មិន​ពីរោះ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​ចាប់អារម្មណ៍​ការ​បញ្ចេញមតិ​ក្នុងពេលនោះ ឃើញ​ថា ពុំ​មាន​អ្នកណាម្នាក់​បាន​ស្គាល់​រូបនាង​នោះ​ឡើយ ហើយ​ភាព​ល្បីឈ្មោះ​របស់​នាង​បច្ចុប្បន្ន កើតឡើង​ក្រោយ​ការ​ថត​MV​មុខ​រថយន្ត​បែប​រោលរាល ពិសេស​ការ​និយាយ​ឆ្លើយតប​ទៅកាន់​អ្នក​មីង​ម្នាក់​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​កថា អត់​ស្គាល់​ខ្លួន​ដូច​អត់​ស្គាល់​ក្រដាស​១០ ក្រដាស​២០ និង​វិមានឯករាជ្យ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ដោយ​ភាព​ល្បីល្បាញ​របស់​ខ្លួន អាណា​រ៉ូ​ស បាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​តារា​ចម្រៀង​តាមរយៈ​ការ​ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់​នៅ​លើ​ឆា​នែ​ល​«Bong Plerng Media » បន្ថែម​លើ​ជា​អាជីព​ជា​តារា​សម្ដែង ហើយក៏​ចាប់ផ្ដើម​កែសម្ផស្ស​រហូត​ត្រូវ​បាន​អ្នកគាំទ្រ​មួយ​ចំនួន​ថា នាង​មាន​រូប​សម្រស់​ដូច តុក្កតា ជប៉ុន ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ប្រិយមិត្ត ទស្សនា​វីដេអូ​ខាងក្រោម​ទាំង​អស់​គ្នា​(ចុង​វីដេអូ) ហើយ​ជួយ​វាយ​តម្លៃ​ថា ពេល​នាង​ច្រៀង​ក្នុង​កម្មវិធី​«I Can See Your Voice Cambodia» ប្រៀបធៀប​នឹង​ពេល​បច្ចុប្បន្ន ដែល​វិវឌ្ឍ​ខ្លួន​ ក្លាយ​ជា​តារា​ចម្រៀង មាន​ភាព​ខុស​ប្លែកគ្នា​យ៉ាងណា ឬក៏​សំឡេង​នាង​នៅតែ​មិន​ពីរោះ​ដដែល​នោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment