រុស្សី ៖ ទោះបីជា ទើបតែចូលសិល្បៈ ក៏ពិតមែន តែកញ្ញា ជីមមី ត្រូវបានទទួលការគាំទ្រ ពីមហាជន និងមានហ្វេនៗ ជាច្រើននាក់ផងដែរ ក្នុងនោះ រូបនាង ត្រូវបានគេឯងសរសើរគ្រប់យ៉ាងតែម្តង មិនថាសម្រស់ ចំណេះដឹង គ្រួសារសុភមង្គល និងមិត្តប្រុសយល់ចិត្ត ថែមទៀតផង។
ជាមួយគ្នានេះ ថ្មីៗនេះ បើយោងតាមសម្តីផ្ទាល់របស់ ពិធីការិនីរូបនេះ បានបង្ហើបថា មានវិចិត្រកររុស្សីម្នាក់ បានរើសយករូបកញ្ញា មកគូរជាគំនូរឌីជីថល ធ្វើឲ្យមហាជនភ្ញាក់អារម្មណ៍ខ្លាំង ព្រោះ ដោយមានការដាក់ពណ៌ដូច ពណ៌ធម្មជាតិ ដែលមើលទៅធ្វើឲ្យ មហាជនព្រឺសម្បុរតែម្តង ព្រោះតែ គំនូរនោះគឺ ដូចពិតៗ ដែលមើលទៅស្ទើរមិនគួរឲ្យជឿថា គ្រាន់តែជាគំនូរសោះឡើយ។
ដោយក្នុងនោះ រូបនាងបានបញ្ជាក់ច្បាស់ៗ យ៉ាងដូច្នេះថា ៖
ឃើញវីដេអូមួយនេះហើយ ព្រឺសម្បុរ ។ នេះគឺជាគំនូរនាងកែវកិន្នររបស់ ជាងគំនូរឌីជីថលជនជាតិរុស្សីម្នាក់ គូសអោយជីមមី ដូចដល់ថ្នាក់បែងចែកមិនចេញថាមួយណាជារូបពិត មួយណាជារូបគូទេ ។ ឈុតកែឆ្នៃដោយកូនខ្មែរយើងស្អាតណាស់ ។ សូមអរគុណសម្រាប់គំនូរដ៏ស្រស់ស្អាតនេះ ៕
– ជីមមី ប្រភពពីkhmerload
បើចង់ដឹងបន្ថែមឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖