ប្រទេសថៃ ៖ ដូចដែរដឹងស្រាប់ហើយថា ស្ថានភាពការរីករាលដាល នៃជំងឺកូវីដ ក្នុងប្រទេសថៃ កំពុងតែមាន បញ្ហាប្រឈមជាខ្លាំង ដោយក្នុងនោះ ជំងឺកូវីដថ្មី ប្រភពឥណ្ឌា បានរាតត្បាតក្នុងប្រទេស១០០%ហើយ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យជាច្រើន ជួបវិបត្តិខ្វះគ្រែជូនអ្នកជំងឺព្យាបាលកូវីដថែមទៀតផង។
ជាមួយគ្នានេះ មហាជនថៃ បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ទារិកាវ័យត្រឹមតែ ១៤ថ្ងៃសោះ ក៏ត្រូវជំងឺកូវីដ១៩ ឆក់យកជីវិតផងដែរ ដោយដើមដំបូង ព្រោះតែ ឃើញកូនមានអាការៈមិនសូវស្រួល ក៏សម្រេចចិត្ត យកកូនទៅមន្ទីរពេទ្យ ទើបដឹងថា កូនតូចបានឆ្លងជំងឺកូវីដ១៩ តែគួរឲ្យអភព្វ ទទួលការព្យាបាលតែ ២ថ្ងៃសោះ ទារិកា ក៏ត្រូវបាត់បង់ជីវិត ទន្ទឹមនឹងនោះ គ្រូពេទ្យបានបញ្ជាក់ថា ស្ថានភាពជំងឺរបស់ទារិកា បានឆ្លងចូលសួតធ្ងន់ធ្ងរហើយ៕
នេះបើយោងតាម ការបញ្ជាក់របស់លោក សូឡា អ្នករាយការណ៍ព័ត៌មាននៅវិទ្យុ ABC ដែលបានបញ្ជាក់ថា ៖
#អាណិតណាស់- ស្លុតចិត្ត ទារិកាទើបកើតបាន 14 ថ្ងៃ បានកើតកូវីត១៩ ស្លាប់ ចូលព្យាបាលបាន 2 ថ្ងៃស្លាប់ ម្តាយជាកម្មករសំនង់ ទើបសម្រាលកូនបាន 14 ថ្ងៃរស់នៅក្នុងការដ្ឋានសំនង់ ដោយឃើញសភាពកូនមិនស្រួលបា
ននំាមកពេទ្យពិនិត្យទើបឃើញថា បានកើតកូវីត១៩ ព្យាបាលបានតែ 2 ថ្ងៃក៏ស្លាប់ ព្រោះគ្រូពេទ្យបញ្ជាក់ថា មេរោគវាយលុកចូលសួតខ្លំាង!* មួយរយៈត្រូវប្រយ័ត្នចំពោះក្មេងៗអោយមែនទែន.#នៅថៃ ខេត្ត Phetchabun៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖