តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព នាយ ចេក ដែលសព្វថ្ងៃក្រៅពីអាជីពជាអ្នកសិល្បៈកំប្លុកកំប្លែងអោយគេសើចសប្បាយ លោកក៏មានរបរបន្ទាប់បន្សំមួយផ្សេងទៀត សម្រាប់រកចំណូលផ្គត់ផ្គង់គ្រួសាររបស់លោក នោះគឺការលក់ដូរបន្តិចបន្តួចនៅតាមផ្លូវឡើងទៅរម្មណីដ្ឋានភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ។
ថ្លែងប្រាប់អ្នកសារព័ត៌មានយើងដោយផ្ទាល់ ខណៈដែលលោកមកទទួលអំណោយប្រចាំខែពី «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដែលមានលោក ហេង ឡុង ជាប្រធាននោះ នាយ ចេក បានរៀបរាប់ពីក្ដីលំបាកមួយចំនួនថា ដោយសារតែវិបត្តិកូវីដ១៩ ធ្វើឱ្យមុខរបរលក់ដូររបស់លោកបានផ្អាកមួយរយៈដែរ ក្រោយតំបន់នោះត្រូវបានបិទខ្ទប់ចំនួន ១៤ថ្ងៃ។
ក្ដីលំបាកមួយទៀតនោះ ត្រូវបានតារាកំប្លែងចាស់វស្សារូបនេះបង្ហើបប្រាប់ថា សព្វថ្ងៃលោកមានជីវភាពរាងលំបាកបន្តិច ដោយសារការងារសិល្បៈមិនមានច្រើនដូចមុនឡើយ ហើយនៅក្នុងបន្ទុកគ្រួសាររបស់លោក មានសមាជិករហូតទៅដល់ ១១នាក់ឯណោះ ដភាគច្រើនជាចៅៗរបស់លោក។
ខណៈដែលទទួលអំណោយប្រចាំខែរបស់ «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» រួច និងត្រៀមឡើងម៉ូតូត្រឡប់ទៅគេហដ្ឋាននៅខេត្តកំពង់ស្ពឺវិញ ជាមួយចៅប្រុសអាយុជាង ១០ឆ្នាំម្នាក់ ដោយឃើញ នាយ ចេក ឈានជើ់ងដើរមានដំណើរពៀចៗហាក់ឈឺចាប់នោះ យើងក៏បានសាកសួរសុខទុក្ខបន្ថែមទៀត ពេលនោះលោកបានប្រាប់ថា ជើងរបស់លោកហើមថ្លោះ ព្រោះរអិលជើងដួល ហើយត្រូវបានផ្លែដូងសង្កត់ពីលើ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖