ភ្នំពេញ៖ គ្រប់គ្នាប្រាកដជាបានស្គាល់ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង សំប៉ូ លីដា ដែលបានសាងប្រជាប្រិយភាព និងផ្ដល់ជាសំណើចជូនដល់អ្នកទស្សនា បន្ទាប់ពីបានប្រឡូកនៅក្នុងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ បើទោះជាបច្ចុប្បន្ននេះ រូបនាងមិនបានបង្ហាញខ្លួននៅលើវិថីមួយនេះដូចមុនក៏ដោយ តែក៏បានធ្វើឲ្យហ្វេនៗនៅតែនឹករលឹកផងដែរ។
ដោយឡែក ជាមួយនឹងភាពស្ងប់ស្ងាត់មួយនេះ ស្រាប់តែ តារាកំប្លែងរូបនេះ បានបង្ហាញពីដំណឹងដ៏សោកស្ដាយមួយនៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពព្រមទាំងសារ ក្រោយពីអ្នកម្ដាយរបស់នាង បានទទួលមរណភាពកាលពីមុននេះបន្តិច។
យ៉ាងណាមិញ ក្រោយពីបានឃើញហើយ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានធ្វើការខមិនផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះរូបនាង ក៏ដូចជាក្រុមគ្រួសារទាំងមូល ផងដែរ៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖