គេនៅចាំ បានថា ម្ចាស់ មេដាយមាស កីឡាអាស៊ី លោកជំទាវ ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយលោក កែវ ដេវីត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមការ ចូលរួមពីចាស់ទុំ សងខាង និងមិត្តភក្ដិ ជាច្រើនផងដែរ។
ក្រោយភ្ជាប់ពាក្យរួច នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្របពេលស្ថានភាពកូ វី ដ១ ៩ កំពុងតានតឹង លោកជំទាវ ស៊ន សៀវម៉ី បានសម្រេចសែនព្រែនបន្តិចបន្តួចជាមួយគូដណ្ដឹង ដោយមានការអញ្ជើញត្រឹមតែមិត្តភក្ដិ បងប្អូនជិតស្និទ្ធ ប៉ុន្មាននាក់ មកចូលរួមពិធីប៉ុណ្ណោះ។
បន្ទាប់ពីសម្រេចសែនព្រេន មិនបានប៉ុន្មានខែផង លោកជំទាវ ស៊ន សៀវម៉ី ក៏ទទួលបានចំណងដៃ កូនក្នុងផ្ទៃម្នាក់ តែជាក្មេងស្រី ឬក្មេងប្រុសនោះ រូបនាង ក៏មិនធ្លាប់បានបង្ហើបទេ។ តែអ្វី ដែលកត់សម្គាល់នោះ កាលនៅក្រមុំ មិនទាន់រៀបការ មិនទាន់ពពោះ កីឡាការិនី ស៊ន សៀវម៉ី ត្រូវបានមហាជន ផ្ទុះការកើតសរសើរពី សម្រស់របស់រូបនាង។
ដោយឡែក ថ្មីៗនេះ សៀវម៉ី បង្ហោះរូប ពេលកំពុងពពោះ ឃើញថា រូបនាងបែកសាច់បែកឈាម ស្រប់ស្អាតមួយបែបផងដែរ។ បង្ហោះភ្ជាប់ជាមួយរូបថតមួយសន្លឹកជាមួយស្វាមីនោះ សៀវម៉ី បានសរសេរCaption យ៉ាងខ្លីថា «ថតហើយចូលផ្ទះវិញ 3កុំ3កាពារ»។
ងាកមកស្វាមីរបស់ ស៊ីវម៉ី ថ្មីៗនេះ ក៏បានបង្ហោះរូបថតភរិយាជាច្រើនសន្លឹក អមដោយសារបង្ហាញពីសុភមង្គលថា «បណ្ដាំភរិយាខ្ញុំនាំប្រពន្ធទៅមើលកន្លែងស្អាតៗ បង្ហោះរូបគាត់អោយច្រើន ទើបមានសិរីសួស្ដីនឹងសុភមង្គល។ បើមិនចឹងទេ… (បញ្ជាក់រូបចាស់ទេ)ចូលរួមអនុវត្ត ៣កុំ ៣ការពារ»៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖