រាជាធានីភ្នំពេញ៖ កំពូតតារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម រស្មីហង្សមាស ដែលមានសម្លេងពិរោះដ៏ស្រទន់ អ្នកនាង សុគន្ធ និសា ជាតារាស្រីមួយរូប ដែលតែងតែមាន ការតុបតែងខ្លួនបែបសុភាពរាបសា ដែលធ្វើឱ្យ តារាចម្រៀងស្រីរូបនេះ កាន់តែមមានអ្នកគាំទ្រស្ទើរតែគ្រប់វ័យ ដោយសារតែរូបសម្រស់និងសមត្ថភាពផងដែរ។
យ៉ាងណាមិញ ក្រោយផ្អាកពីសិល្បៈមួយរយៈបន្ទាប់ពី តារាស្រីរូបនេះបាន ជាសះស្បើយពីជំងឺកូវីដ១៩វិញ ដោយត្រឡប់មកបង្ហើរសំនៀង ដ៏ក្រអួនក្រអៅ ថែមទាំងមានការងារមមាញឹកជាហូរហែ។
បន្តែអ្វីដែរធ្វើមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះ មុននេះបន្តិច សុគន្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅគណនីហ្វេសប៊ុផ្ទាល់ខ្លួន បង្ហាញពីរូបសម្រស់ដ៏ស្រស់សោភារបស់អ្នកនាង កំពុងបណ្តើរកង់ ក្នុងឈុតសម្លៀកបំពាក់
ពណ៌សបែប សម័យកាលដើម ដោយមើលទៅលើ ស្បែកមុខនៅតែរលោងស្រិលបបូរមាត់ពណ៌ផ្តាឈួក កែវភ្នែកស្រស់ថ្លា ចំណែកទម្រង់មុខនៅតែមូលក្រឡង់ដដែល គួបផ្សំម៉ូតសក់បែបសាមញ្ញៗ កាន់តែធ្វើឲ្យរាជនីសម្រស់រូបនេះរឹតតែស្រស់ស្អាតខ្លាំងឡើង៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖