រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសារសំឡេងពិសេសរបស់សម្តេចតេជោ ដែលទាក់ទិននឹងការធ្វើចត្តាឡីស័ករបស់បងប្អូន
ប្រជាពលរដ្ឋខ្មែរដែលមានបំណងវិលត្រឡប់ចូលកម្ពុជា ពីប្រទេសថៃវិញ។ ក្នុងនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ អភិបាលខេត្តរាជធានី-ខេត្តទាំងអស់ដែលមានប្រជាពលករខ្មែរវិលត្រឡប់មកពីព្រះរាជាណាចក្រ
ថៃឡង់ដ៍ ចូលមកប្រទេសកម្ពុជា ត្រូវរៀបចំឱ្យម៉ឺងម៉ាត់ ដោយត្រូវបញ្ជូន អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលដែលមានស្ថានភាពធូរស្រាល ឱ្យទៅធ្វើចត្តាឡីស័កបន្ត នៅតាមផ្ទះរៀងៗខ្លួនវិញ។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា៖
អ៊ីចឹង ម្ខាងត្រូវរៀបចំកន្លែងថ្មី ហើយម្ខាងទៀតត្រូវរៀបចំផ្ទេរអ្នកកំពុងធ្វើចត្តាឡីស័កតាមផ្ទះរបស់ខ្លួនវិញ ដើម្បីត្រៀមបម្រុងទុកសម្រាប់ទទួលបងប្អូនមកពីប្រទេសថៃ។
ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យកងកម្លាំងខេមរភូមិន្ទ បញ្ចេញរថយន្តយោធាចំនួន២០០គ្រឿងដែលបានត្រៀមបន្ថែម ទៅដឹកពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលព្រំដែនកម្ពុជា-ថៃ បានចំនួន៧ថ្ងៃហើយនោះ ត្រូវដឹកមកធ្វើចត្តាឡីស័កបន្តនៅតាមខេត្តរៀងៗខ្លួន។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖
ក្នុងករណីដែលបងប្អូនមកលើសហួសការកំណត់ គឺត្រូវតែអនុវត្តមកដល់ធ្វើតេស្តភ្លាម ហើយដឹកជញ្ជូនបងប្អូនទាំងនោះចូលមកកាន់ខេត្តខាងក្នុងតែម្ដង ដើម្បីយកមកធ្វើចត្តាឡីស័កខាងក្នុង។
ដូច្នេះ បញ្ហាហ្នឹងជាបញ្ហាបន្ទាន់ សម្រាប់ឱ្យមន្ត្រីរបស់យើងធ្វើកិច្ចការងារនេះជាបន្ទាន់ ទាំងខាងមុខ ទាំងខាងក្រោយ។ សូមអំពាវនាវសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ដែលជាមន្ត្រីទទួលចុះជួយចំពោះខេត្តរាជធានី ជួយឧបត្ថម្ភនិងមើលការខុសត្រូវខេត្ត ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ-១៩ តាមរយៈអ្នកដែលមាននៅខាងក្នុងជាស្រេច៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖