មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា អ្នកសិល្បៈ ក៏ដូចបុគ្គលល្បីៗមួយចំនួន បានសម្រេចធ្វើទៅកែសម្ផស្សជាបន្ទាប់ ពិសេសកែកុនទៅលើផ្នែកច្រមុះ ដើម្បីឲ្យមើលទៅកាន់តែស្អាតថែមមួយកម្រិតទៀតនោះ។
ក្នុងចំណោមអ្នកសម្រេចទៅធ្វើច្រមុះនោះ ក៏មានតារាចម្រៀងល្បីឈ្មោះ សួស វីហ្សា ផងដែរ ដោយនាងសម្រេចទៅធ្វើច្រមុះដល់ប្រទេសថៃឯណោះ ក្រោយពីដើរលេងនៅទីនោះលក្ខណៈគ្រួសារយ៉ាងមានក្ដីសុខ។
ដោយហេតុថា សួស វីហ្សា ជាបុគ្គលសាធារណៈនោះ រាល់សកម្មភាពរបស់នាង តែងតែត្រូវបានគេហទំព័រកម្សាន្តមួយចំនួនយកទៅចុះផ្សាយព្រោងព្រាត ហើយការចុះផ្សាយនោះ ពេលខ្លះក៏ទទួលបានខំមិនមិនល្អមួយចំនួន ធ្វើឲ្យរូបនាង អានហើយឃ្លានបាយទៀតផង។
ជាក់ស្ដែងថ្មីៗនេះ សួស វីហ្សា បានលើកឡើងទាំងហួសចិត្តថា «ហ៊ឹមមមម ខ្ញុំធ្វើច្រមុះតែខ្ញុំសោះ ក៏យកទៅចុះជាព័ត៌មានដែរ ចុះព័ត៌មានមធ្យម ងំខ្ញុំសុំសរសើរអ្នកចូលខមមិន អត់ពិចារណាសោះ ហ៊ឹមមម ចូលមើលខមមិនហើយឃ្លានបាយម៉ង»។
ក្រោយមក នៅថ្ងៃ២៤ ឧសភា សួស វីហ្សា បានលើកឡើងទៀតថា «ស្អែកដល់ថ្ងៃត្រូវហោះទៅកាត់ថ្នេរ និងcheckច្រមុះម្តងទៀតហើយ ចឹងមិនដឹងថា ពួកគាត់ចេញភាគថ្មីតអោយខ្ញុំទៀត ឬអត់ទេ បើអាចadminកុំបាច់ចេញភាគថ្មីអោយខ្ញុំអី ព្រោះខ្ញុំខ្លាចខមមិនរបស់adminណាស់»។
ដោយឡែក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ សួស វីហ្សា បង្ហោះរូបថត ពេលចូលមន្ទីរពេទ្យនៅប្រទេសថៃ ហើយបង្ហាញពីអារម្មណ៍របស់ខ្លួនហាក់មិនស្រួលដូច្នេះថា «មកដល់ពេទ្យហើយ តែដូចញ័រជើងអាមិចទេ»។
ក្រោយចូលពេទ្យរួច សួស វីហ្សា សម្រេចទៅប្ដូរពណ៌សក់ ហើយលើកឡើងថា «នេះនែ៎..ល្ងាចមិញបន្ទាប់ពីចេញពីមន្ទីរពេទ្យគឺថាឆ្លៀតរត់ទៅប្តូរពណ៌សក់យ៉ាងរំភើយ ចាំមើលប្តូរពណ៌សក់ចឹងចេញព័ត៌មានទៀតអត់ន៎ ???»។
ដោយឃើញបែបនេះ ស្រាប់តែអ្នកគាំទ្រ ចូលខំមិនគួរឲ្យអស់សំណើចថា «អុញនោះ សួស វិសាចេញពីពេទ្យភ្លាម រត់ទៅដូរពណ៌សក់ ដោយសារហេតុផលនេះសោះ……. ទឹកប្រហុកម៉ែរួយ ឆ្ងាញ់, ព័ត៌មាន : ពិតជាស្រស់ស្អាត ខ្លាំងណាស់ អ្នកនាង សួល វីហ្សា បន្ទាប់ពីកែច្រមុះរួច អ្នកនាងក៏បន្តធ្វើរឿង១នេះ … ពាណិជ្ជកម្ម»៕