តាមពិតចឹងសោះ! ផ្ទុះ​ការចាប់អារម្មណ៍ ក្រោយ​គ្រូពេទ្យ ច្រៀង និង​រាំ​ឲ្យ​ អ្នកជំងឺ​មើល ដល់​ស៊ើប​មើល ទៅ​ដឹងថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្រុមគ្រូពេទ្យ​ជួរមុខ​ក្រុមទី​២ មណ្ឌល​ទួល​ពង្រ បាន​ច្រៀង និង​រាំ ឲ្យ​អ្នកជំងឺ​កូ​វីដ​១៩ ទស្សនា បង្ក​បរិយាកាស​រីករាយ ហើយ​វីដេអូ​នៃ សកម្មភាព​នេះ ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ​នេះ ត្រូវបាន​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ«​ជ័យ សុ​វ៉ាត – Chey Sovath» ធ្វើការ​បង្ហោះ ​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ហើយ​គិត​រហូត​មកដល់នឹង​ថ្ងៃទី​២៧ ខែមិថុនា មាន​អ្នកទស្សនា​រហូតដល់​២​លាន​ដង​ទៅហើយ ជាមួយនឹង​ការបញ្ចេញមតិ​ជិត​៣​ពាន់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បានបញ្ជាក់​ដូច្នេះ​ថា «​ជាដំបូង ខ្ញុំបាទ​សូម​លើក​ម្រាមដៃ​ដប់ សុំទោស​ដល់​បងប្អូន ប្រសិនបើ​មានការ​ខុសឆ្គង​ណាមួយ​ក្នុង វីដេអូ​នេះ ​សកម្មភាព​ក្នុងន័យ​ចង់អោយ​ពួកគាត់​សប្បាយចិត្ត បន្ថយ​ភាពភ័យខ្លាច និង​ចាត់​ទុកដូចជា​ការហាត់​ប្រាណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ចុងក្រោយ​ក្នុងនាម​ខ្ញុំបាទ​ជា​គ្រូពេទ្យ​ជួរមុខ​ក្រុម​៣ មណ្ឌល​ទួល​ពង្រ សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ក្រៃលែង​ដល់​ថ្នាក់ដឹកនាំ​ដល់​ពូកែ​រទាំង​ពីររូប គឺ​បងប្រុស ហ៊ុន ម៉ា​ណែ​ត និង បងស្រី ពេជ្រ ចន្ទ​មុន្នី ដែល​បាន​យកចិត្តទុកដាក់​ដល់​ក្រុមគ្រូពេទ្យ​និង​អ្នកជំងឺ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជូនពរ​បង​ទាំងពីរ និង បងៗ​ក្រុមការងារ ក៏ដូចជា​អ្នកជំងឺ​ទាំងអស់ សុខ​សប្បាយ និង សុខ​សុវត្ថិភាព​គ្រប់ៗ​គ្នា 3​កុំ​3​ការពារ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​សកម្មភាព​ខាងលើនេះ ទទួលបាន​ការសរសើ​រ​ជាច្រើន​ពី​សំណាក់​មហាជន តែ​ក្នុងនោះ ក៏មាន​ការលើកឡើង​បែប​កំប្លែង​ថា «​​ចិត្ត​ចង់​ធ្វើ​អ្នក​ចម្រៀង តែ​ម៉ែ​អោយ​រៀន​ធ្វើ​ពេទ្យ​»​។ ជាការ​ឆ្លើយតប មានការ​បញ្ជាក់​ថា «​ហាហា តែ​គាត់​អ្នកចម្រៀង​ហើយ​តើ​បង គាត់​មក​ជួយ​កងទ័ព​អាវ​ស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ខុស​នោះ​ទេ តាមពិត​ទៅ លោក​ជ័យ សា​រ៉ា​ត ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម​សាន់​ដេ ហើយ​បទ​ល្បី​របស់​លោក​មាន​ចំណងជើង​ថា «​ស្រលាញ់​អូន​ដល់​កាន់​ឈើច្រត់​» ចេញ​ជា​MV​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​អ្នកទស្សនា​រហូតដល់​ជាង​៨​លាន​ដង​ឯណោះ​៕ សូម​ទស្សនា​វីដេអូ សកម្មភាព​គ្រូពេទ្យ ច្រៀង និង​រាំ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment