លោកអ្នក បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាទីកតុកដ៏ល្បីអ្នកនាង សុខ លីន បានធ្វើការឡាយវីដេអូ និយាយពីរឿងរ៉ាវជីវីតរបស់ខ្លួន ដែលលាក់ទុកអស់រយៈពេល៧ឆ្នាំមកហើយ ព្រោះតែខ្មាសគេមិនចង់បង្ហាញនោះ។
សុខលីន បានទម្លាយរឿងរ៉ាវជីវិតទាំងអួលដើម.កថា ប្ដីខ្លួនរំអុកម្ដាយទិញឡាន ថា ទៅរកស៊ីសៀមរាប ហើយគេយកឡានទៅបាត់ទុកខ្លួននៅផ្ទះជាមួយម្ដាយក្មេក ឪក្មេក អត់ស្គាល់គេសោះ គេអត់ធ្វើបាបយើងទេ តែយើងវាក្រែងចិត្តគេ សូម្បីតែការស៊ី ការដេកក៏ខ្ញុំខ្លាចដែរ វាមិនដូចចិត្តយើង មិនដូចអ្នកផ្ទះយើង។
សុខលីន បន្តថា អ្នកមានគ្រួសារច្បាស់ជាយល់អារម្មណ៍មួយនេះហើយ អ្នកអត់មានគ្រួសារទំនងជាពួកគេមិនដឹងនោះទេ ព្រោះពួកគាត់មិនទាន់ឆ្លើយកាត់។ រាល់ថ្ងៃ ខ្លួនមានវិបត្តិផ្លូវចិត្ត។ ពាក់ព័ន្ធជាមួយរឿងហ្នឹងខ្ញុំមានកូន ខ្ញុំមានប្ដី តែប្ដីអត់ដែលនៅជាមួយខ្លួនទេ។
សុខលីន បានទម្លាយទៀតថា ខ្លួនមានវិបត្តិមួយទៀត ពេលខ្លួនកើតកូនហើយ ខ្លួនអត់មានលុយទៅស្រុកទេ ខ្លួនពិបាកខ្លាំងមែនទែន ហើយសូម្បីតែឪពុកម្ដាយក្មេករបស់នាង ក៏មិនដឹងថាខ្លួនលាក់ទុកអារម្មណ៍ហ្នឹងយូរហើយដែរ ព្រោះខ្លួនអត់ប្រាប់គេ ខ្មាសគេណាស់។
តារាទីកតុកដ៏ល្បីរូបនេះ បានរៀបរាប់ទាំងឈឺចាប់ទៀតថា សូម្បីតែអ្នកភូមិខ្លួនរាល់ថ្ងៃនៅកំពង់ចាមក៏អត់ដឹងថា ខ្លួនត្រូវគេវាយធ្វើបាបនៅផ្ទះនោះដែរ។ ខ្លួនរើសប្ដីចិត្តឯង ខ្លួនមិនស្ដាប់ម្ដាយ ហើយនេះជាអ្វី ដែលខ្លួននិយាយពីអារម្មណ៍ ដែលលាក់ទុករយៈពេល៧ឆ្នាំមកហើយ។
ក្រោយពីទម្លាយរឿងមានប្ដី មានកូន និងវិបត្តិផ្លូវចិត្តរបស់ខ្លួន ដែលលាក់ទុកអស់រយៈពេល៧ឆ្នាំរួចមក នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ សុខ លីន បានបង្ហោះរូបថតកូនរបស់ខ្លួនជាច្រើនសន្លឹក ជាមួយនឹងការពោលពាក្យគួរឲ្យអាណិតស្ដាប់ហើយពិតជាទប់ទឹកភ្នែកសឹងមិនជាប់។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនោះ សុខ លីន បានពោលពាក្យ អមដោយស្ទីកឃ័រទឹកភ្នែកថា «អាណិតកូនប្រុសមាសម្តាយ ម្ដាយគ្មានវាសនាបាននៅជិតថ្នាក់ថ្នមកូនអោយល្អដូចម្ដាយគេសោះ សូមទោសផងណាកូនប្រុសរបស់ម៉ាក់ ម៉ាក់ស្រលាញ់កូនណាស់ដឹងអត់»។
តាមរយៈនេះ អ្នកគាំទ្រ ជាច្រើន បានបញ្ចេញមតិលើកទឹកចិត្តនាង ក្នុងនោះ ពួកគេ បានលើកឡើងថា «អូនជាម្ដាយល្អហើយ ដែលចិញ្ចឹមកូនអ្នកខ្លះវិញមានកូនហើយយកចេញទាំងដែលគ្នាមិនដឹងអីសោះ បងនិយាយតែស្រីមួយចំនួន ដែលមិនចេះគិតទេអូន ភ្លើតភ្លើននឹងប្រុស នឹងសង្សារដល់មានកូនហើយ ក៏យកគ្នាចេញ បងសុំទោសបើបងនិយាយខុសបងសុំទោសទុកជាមុន,
កូនស្អាតណាស់ដូចអូនអញ្ចឹងអូនកុំឱ្យកូនទៅខាងប្ដីអីខំចិញ្ចឹមកូនខ្លួនឯងមកអូនយើងស្រីកើតកូនពិបាកខ្លាំងណាស់កុំខ្វល់ពីមនុស្សប្រុសមិនខ្វល់ពីសុខទុក្ខប្រពន្ធកូនអញ្ចឹងបានន័យថា បើមិនស្រលាញ់យើងស្រលាញ់តែកូនមានន័យអីព្រោះអីយកយើងដើម្បីបោកប្រាស់យកតែកូនហ្នឹង,
អាណិតណាស់រូបសម្បត្តិស្អាត តែអភ័ព្វស្នេហ៍បើចឹងកុំអោយកូនទៅនៅខាងអតីតប្ដីអីធ្វើយ៉ាងណាក៏ដោយអូនត្រូវស៊ូចិញ្ចឹមកូនអោយមានអនាគតល្អ។, ប្អូនស្រីបានកូនស្អាតណាស់គួរឱ្យស្រលាញ់ទៀត ស៊ូឡើងអូនកូនជាកម្លាំងចិត្តរបស់ម៉ាក់ណាអូន»៕ សូមទស្សនារូបថតជាច្រើនខាងក្រោមនេះ ៖