ចេះបូកលេខអត់! ប្រាប់​ថា ឆ្នាំនេះ អូន​អាយុ​១៨​ឆ្នាំ​ហើយ​នៅតែ​មិន​ជឿ​, មាន អី សោភា ទេពី បកស្រាយ​ជាថ្មី​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា មួយ​រយៈ​ចុងក្រោយ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន ហាក់​មិន​អស់ចិត្ត​នោះ​ទេ ក្រោយពី​ដឹង​អាយុ​ពិត​របស់​តារា​ចម្រៀង សោភា ទេពី ឆ្នាំនេះ ទើបតែ​ឈាន​ចូល​ដល់​វ័យ​១៨​ឆ្នាំ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​មិន​អស់ចិត្ត​នោះ​ ត្រង់​ថា កាលពី​ចូលរួម​ប្រឡង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​៣ អំឡុង ឆ្នាំ​២០២១៧​នោះ គេ​ឃើញ​ឈ្មោះ​របស់​នាង អម​ដោយ​អាយុ បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍ នាង​មាន​វ័យ​១៦​ឆ្នាំ​។ ដូច្នេះ បើ​គិត​មកដល់​ឆ្នាំ​២០២១​នេះ គួរតែ​អាយុ​របស់​នាង​ច្រើនជាង​១៨​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា ជុំវិញ​រឿង​នេះ កញ្ញា សោភា ទេពី ធ្លាប់​ចេញមុខ​បញ្ជាក់​ច្រើនដង​មក​ហើយ ថែមទាំង​ធ្លាប់​បង្ហាញ​នូវ​សំបុត្រកំណើត ក៏ដូចជា​អត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន​ផ្ទាល់ ដើម្បី​បញ្ចប់​ការ​ងឿងឆ្ងល់​ពី​បណ្តា​អ្នកគាំទ្រ ដែល​គិត​ថា ​នាង​កុហក​ប្រាប់​អាយុ​មិន​ពិត​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការបង្ហាញ​បែបនេះហើយ​ក៏ដោយ ក៏​នៅ​មានមតិ​មួយចំនួន កើតការ​សង្ស័យ ដដែល ទើប​កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ សោភា ទេពី បាន​បង្ហោះ​ស្ក្រី​នស​ត បង្ហាញ​ភស្តុតាង​ជាច្រើន សន្លឹក អម​ដោយ​សារ ធ្វើការ​បកស្រាយ​ច្បាស់ៗ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សោភា ទេពី បាន​បកស្រាយ​ដូច្នេះ​ថា «​បើ​អត់​ដឹង​ច្បាស់​កុំ​ទាន់​និយាយ​កាល​ប្រលង​ចម្រៀង​ខ្ញុំ​អាយុ​១៤​ឆ្នាំ​ទេ តែ​ខ្ញុំ​ដំឡើង​១៦​ឆ្នាំ ដើម្បី​បាន​ប្រលង​តើ ខ្ញុំ​កុហក​បាន​អី​មក​ខ្ញុំ​វិញ បើ​ឆ្នាំ​នឹង​ខ្ញុំ​អាយុ​១៨​មែន ហើយ​មុខ​ចាស់​ឬ​ក្មេង​មិន​សំខាន់ សំខាន់​អ្នកចេះ​រកលុយ​ខ្លួនឯង​បាន​នៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឬ​អាយុ​ប៉ុណ្ណឹង​នៅ​សុំ​លុយ​ម៉ាក់​ប៉ា​អ្នក​ចាយ​ទេ ខ្ញុំ​មិន ដែល​ឈឺក្បាល​រឿង​នឹង​ទេ មានតែ​សប្បាយចិត្ត​ដែល​ខ្ញុំ​អាយុ​ប៉ុណ្ណឹង​ហើយ​ខ្ញុំ​អាច​ជោគជ័យ​បាន​ប៉ុណ្ណឹង ថ្ងៃខែ​ឆ្នាំ​កំណើត​របស់ខ្ញុំ ឆ្នាំមមែ 5/5/2003 _ 5/5/2021 ជួយ​បូក​ដក​អោយ​ខ្ញុំ​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ស្ក្រី​ន​សត​នោះ ក៏​មាន​ការ​បកស្រាយ​ពី​សំណាក់​ឪពុក​របស់ សោភា ទេពី ផង​ដែរ ហើយ​ក្រោយពី​មាន​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ សោភា ទេពី បាន​បញ្ជាក់​ទៀត​ថា «​អរគុណ​ដល់​បង​សារព័ត៌មាន ​ដែល​បកស្រាយ​យ៉ាង​ច្បាស់ៗ​ពី​អាយុ​ និង​ការងារ​សិល្បៈ​របស់​នាង​ខ្ញុំ សោភា​ទេពី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​បងប្អូន​ណា​មិន​ជឿ​ក៏​ហី​ទៅ​ចុះ​. សំខាន់​នាង​ខ្ញុំ​ និង​ឪពុក​ខ្ញុំ បាន​បកស្រាយ​បញ្ជាក់​រួចរាល់​ហើយ ចង់​ប្រាប់​ថា​ ខ្ញុំ​កើត​ឆ្នាំមមែ ថ្ងៃទី​5 ខែ​5 ឆ្នាំ​2003 – ឆ្នាំ​2021​នេះ​ខ្ញុំ​អាយុ​18​ឆ្នាំ សូម​បងប្អូន​គិតពិចារណា​ដោយ​ខ្លួនឯង​ចុះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ ដើម្បី​កុំ​ឲ្យ​កាន់តែ​ច្បាស់​ទៀត​នោះ សោភា ទេពី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «​សុំទោស! មិន​ចេះ​អត់​ទេ​ឬ ? តើ​ចង់​អោយ​ខ្ញុំ​បកស្រាយ​ប្រាប់​ប៉ុន្មាន​លាន​ដង​ទៀត​ទៅ ខ្ញុំ​កើត​ឆ្នាំមមែ ថ្ងៃ​ទី​5 ខែ​5 ឆ្នាំ​2003 – 2021 = ? សូម​មេត្តា​ជួយ​ដក​លេខ​តាម​គណិតវិទ្យា​ផង​ តើ​ខ្ញុំ​មាន​អាយុ​ប៉ុន្មាន​ដែរ? សូម​ឆ្លើយ​?»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment