រឹងមាំឡើង! ទើប​ទម្លាយ​វិបត្តិ​ផ្លូវ​ចិត្ត, ស្រាប់តែ សុខ លីន ជួប​ទុក្ខ​ធំ​មួយ​ទៀត ​បាន​ត្រឹម​រៀបរាប់​ទាំង​ទឹកភ្នែក​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ពុក​ម៉ែ​បងប្អូន បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​ទីកតុក​ដ៏​ល្បី អ្នកនាង សុខ លីន ទើបតែ​ទម្លាយ​វិបត្តិ​ផ្លូវចិត្ត​របស់​ខ្លួន​ត្រូវ​ប្ដី​ធ្វើ​បាយ ដែល​លាក់​ទុក​អស់​រយៈពេល​៧​ឆ្នាំ ឲ្យ​មហាជន​បាន​ដឹង​ជា​សាធារណៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទម្លាយ​ពី​វិបត្តិ​ផ្លូវចិត្ត​របស់​ខ្លួន​រួចមក សុខ លីន ក៏បាន​បង្ហាញមុខ​កូន​ជាទី​ស្រឡាញ់​របស់​ខ្លួន ជាមួយ​នឹង​ការ​បង្ហោះ​សារ​សម្ដែង​ក្ដី​អាណិត ព្រមទាំង​សុំទោស ដែល​ខ្លួន​គ្មាន​វាសនា បាន​នៅ​ជិត​ថ្នាក់​ថ្នម​កូន​អោយ​ល្អ​ដូច​ម្ដាយ​គេ ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេល​បង្ហាញមុខ​កូន កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១​នោះ​ដែរ ស្រាប់តែ​បន្តិចក្រោយមក សុខ លីន បាន​ជួប​ទុក្ខ​ធំ ដោយ​ត្រូវ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ ដែល​តែងតែ​ជួយ​នាង ព្រមទាំង​កូន ពេល​ជួប​ការ​លំបាក​ក្នុង​ជីវិត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​លោកយាយ​ខ្លួន តារា​ទីក​តុ​ក សុខ លីន បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា «​លោកយាយ​ជា​អ្នកមានគុណ តែងតែ​ជួយ​ហើយ និង​ស្រលាញ់ ពេលដែល​ខ្ញុំ និង​កូន​ពិបាក សូម​លោកយាយ​ទៅ​អោយ​បាន​សុខ​ចៅ​ពិតជា​សោកស្ដាយ​ខ្លាំង​ណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ទុក្ខសោក​ផ្ទួនៗ​នេះ អ្នកគាំទ្រ​មួយ​ចំនួន បាន​ចូលរួម​រំលែក​ទុក្ខ ជាមួយ​នឹង​ការ​លើកទឹកចិត្ត​នាង តាមរយៈ​ខំ​មិន ដូច្នេះ​ថា «​យំ​ចុះ​អូន​, សូម​ចូលរួម​រំលែក​ទុក្ខ​ផង​ចុះ​ណា​អូន​, បង​លីន ​ត្រូវតែ​រឹងមាំ​បង​អាច​ធ្វើ​បាន​ បង​ជួប​រឿង​ច្រើន​មក​ហើយ​ តែ​បង​អាច​ឆ្លង​ផុត​ចឹ​ង​រឿង​ប៉ុណ្ណឹង​ ​រឿង​អី​បង​ធ្វើ​មិនបាន​បង​, ពេល​ឃើញ​លីន​ពិបាកចិត្ត ខ្ញុំ​យំ​តាម ហើយ​ប្រាប់​ខ្លួនឯង​ថា មិន​មែន​មានតែ​យើង​ទេ ស៊ូៗ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment