រាជធានីភ្នំពេញ ៖ ពិតមែនហើយ កញ្ញា កែវ ឡាវីញ ជាតារាសម្តែងស្រី ដែលកំពុងមានប្រជាប្រិយភាព ក្នុងនោះ រូបនាង បានលេចវត្តមានដំបូង ក្នុងខ្សែភាពយន្ត «រសជាតិអ្នកមាន » របស់ស្ថានីយទូរទស្សន៍ PNN។
លើសពីនេះទៅទៀត រូបនាងក៏ជាកូនស្រីបង្កើតរបស់ តារាស្រីជើងចាស់ កែវ កល្យាណ ជាតារាសម្តែងស្រីជើងចាស់ ដែលមានឈ្មោះល្បីល្បាញខ្លាំងនៅទសវត្សទី ៨០ -៩០ ហើយជំនាន់នោះ អ្នកស្រីជាតារាស្រីម្នាក់ ដែលមានរូបសម្រស់ និងទេពកោសល្យខាងសម្តែង។
ជាមួយគ្នាថ្មីៗនេះ តារាសម្តែងស្រីវ័យក្មេងរូបនេះ បានទម្លាយរូបថតកាលនៅ វ័យក្មេងរបស់ខ្លួន ដែលធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះមើលទៅទម្រង់របស់រូបនាង មានការផ្លាស់ប្តូរតែ បន្តិចបន្តួចប៉ុណ្ណោះ មួយវិញទៀត តាមរយៈរូបថតនេះ រូបនាងត្រូវមហាជន កត់សម្គាល់ឃើញ មានភាពទាក់ទាញ់ ប្រិមប្រិយ និងគួរឲ្យស្រលាញ់ មិនចាញ់ពេលបច្ចុប្បន្ន ប៉ុន្មានទេ៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖