ស្មោះស្ម័គ្រ​មែន! សុខ​ៗ ស្រាប់តែ ​ឱក សុគន្ធកញ្ញា ​ពោល​ពាក្យ​បែបនេះ​ ​, ​អ្នកគាំទ្រ​ឃើញ​ហើយ​ ក៏​តប​ទៅ​វិញ​ភ្លាមៗ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធ​កញ្ញា ជា​តារា​ចម្រៀង​ម្នាក់ ដែល​មាន​ប្រវត្តិ​តស៊ូ និង​មាន​ទំនោរ​ទៅរក​វិស័យ​សិល្បៈ​តាំងពី​នាង​មាន​អាយុ​១០​ឆ្នាំ​មកម្ល៉េះ​។ បច្ចុប្បន្ន តារា​ចម្រៀង​រូបនេះ បាន​ឈរ​នៅ​លំដាប់​ជួរមុខ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយក៏​ជា​កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​ម្នាក់​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធ​កញ្ញា បាន​ផ្លាស់ប្ដូរ​ផលិតកម្ម​ពីមួយ​ទៅមួយ ដោយនៅ​ឆ្នាំ ១៩៩៩-២០០៥ អ្នកនាង បានចាប់ផ្ដើម​អាជីព​តន្ត្រី​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ហើយ​នៅ​ឆ្នាំ​២០០៦-២០០៧ នាង​ឈរជើង​នៅ​ផលិតកម្ម​U2 Entertantment Production​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ នៅ​ឆ្នាំ​២០០៨ ឱក សុគន្ធ​កញ្ញា ក៏បាន​ចូលរួម​ក្នុង​ផលិតកម្ម Rock Musicហើយ​នៅ​ចុង​ឆ្នាំ​២០០៨ នាង​ក៏​ចាក​ចេញ​ ពី​ផលិតកម្ម Rock ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស ​រហូតមកដល់​បច្ចុប្បន្ន។ ដូច្នេះ​គិត​រហូត​មក​ដល់​ពេល​នេះ អ្នកនាង បាន​សាង​ភាព​ល្បីល្បាញ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធ​កញ្ញា មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​១ ដោយមាន​ចំនួន​អ្នកតាមដាន​(Followers) រហូតដល់​ជាង​៣​លាន​នាក់​ឯណោះ​។ ដូច្នេះហើយ អ្នកនាង ឧស្សាហ៍​ថត​រូបថត​បង្ហោះ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​ណាស់​។ តែ​ថ្ងៃនេះ អ្នកនាង បាន​ទម្លាយ​រឿង​មួយ ជុំវិញ​ការថតរូប ហើយ​ជ្រើស​រើស​យកមក​បង្ហោះ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​របស់ខ្លួន​២​សន្លឹក​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១​នេះ តារាចម្រៀង​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ បានបញ្ជាក់​ដូច្នេះ​ថា «​ពេលខ្លះ​ថតរូប​បាន​ហើយ រើ​សម​កថា​ផុស​ជូន​បងប្អូន​មើល តែ​រក​នឹក​និយាយ (caption) មិនឃើញ​ក៏​ទុក​វិញ​យូរៗ​ទៅ​ក៏​ភ្លេច​រូប​ហ្នឹង​បាត់ ថ្ងៃនេះ​ដូចគ្នា ត្រៀម​ផុស​តាំង​ពី​ព្រឹក រក​នឹក​សរសេរ​អ្វី​មិន​ឃើញ​ធ្លាយ​ដល់​ម៉ោង​១២​ថ្ងៃ​ល្មម ចឹ​ង​រំខាន​បងប្អូន​មើល​តែ​រូប​សិន ជួយ​ស្រឡាញ់​ម្នាក់នេះ​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកសរសើរ និង​បង្ហាញ​ពី​ជំហរ​ដូច្នេះ​ថា «​ស្អាត​ណាស់​បង​, ស្រលាញ់​បង​ណាស់​, បង​ស្រលាញ់​អូន​យូរ​មកហើយ​, រូប​លើ​ខ្លួន​ខ្យូ​ត​ហើយ​ស្អាត​ណាស់​កញ្ញា​, ស្អាត​បែប​ធម្មជាតិ​, ស្រឡាញ់​មិនដែល​ប្រែ​, ស្រឡាញ់​រហូត​, មិនបាច់​សុំ​ទេ​ស្រឡាញ់ idol តាំងពី​នៅ​តូច​មកម្ល៉េះ​, មិនបាច់​សុំ​ទេ​ស្រលាញ់​ស្រាប់​ហើយ​, ស្រលាញ់​យូរហើយ​មិន​ប្រែ​ទេ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment