សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ចូលរួម​រំលែកទុក្ខ​ ​ តារា​ចម្រៀង ​ធារិកា​ និង​ ចូល​បច្ច័យ​បុណ្យ​ស.ព​​ឪពុក​ម្ដាយ​នាង​ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា បាន​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ចូលរួម​រំលែក​ទុក្ខ និង នាំយក​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ព្រមទាំង​បច្ច័យ ចូល​បុណ្យ​ស​.​ព​ឪពុកម្ដាយ​កញ្ញា សុវត្ថិ​ឌី ធា​រិ​កា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​​​របស់​កាកបាទ​ក្រហម​កម្ពុជា បានបញ្ជាក់​ដូច្នេះ​ថា «​នា​ព្រឹក​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០២២ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បាន​ចាត់​ឯកឧត្តម ឌួង អេ​លី​ត នាយក​ពិធីការ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​នាំយក​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ព្រមទាំង​បច្ច័យ ២០​លាន​រៀល ជូន​កញ្ញា សុវត្ថិ​ឌី ធា​រិ​កា និង​ក្រុមគ្រួសារ ចំពោះ​មរណភាព​លោក​ឪពុក និង​អ្នក​ម្តាយ​បង្កើត កាលពី ថ្ងៃ​អង្គារ ២​រោច ខែ​ពិសាខ ឆ្នាំខាល ច​ត្ថា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​​មរណទុក្ខ​ដ៏​ក្តុកក្តួល​នេះ ឯកឧត្តម ឌួង អេ​លី​ត បាន​អាន​នូវ​សារលិខិត​របស់​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​នៃ​ស.ព ហើយ​ចំពោះ​មរណភាព លោកឪពុក អ្នក​ម្តាយ របស់ កញ្ញា សុវត្ថិ​ឌី ធា​រិកា គឺជា​ការបាត់បង់​នូវ​អ្នកមានគុណ​ដ៏​ធំធេង​បំផុត ប្រកបដោយ​គុណធម៌ ព្រហ្ម​វិហារធម៌ មាន​ទឹកចិត្ត​សន្ដោស​ប្រណី ដែល​ពេញ​ក្នុង​មួយជីវិត​របស់លោក​ទាំ​ង​ពីរ បាន​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ ចិត្ត ថែរក្សា​អប់រំ ផ្តល់​ដំបូន្មាន​ល្អៗ​ដល់​កូនៗ និង​ក្រុមគ្រួសារ ឲ្យ​បាន​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​ល្អ​ប្រពៃ​ថ្លៃថ្លា​ក្នុង​សង្គមជាតិ ដោយ​ពុំ​អាច​បំភ្លេច​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្ថិតក្នុង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សហការី​ទាំងអស់ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ទាំងអស់ សូម​ប្រោស​ដួង​វិញ្ញាណក្ខន្ធ លោក​ឪពុក អ្នក​ម្តាយ របស់ កញ្ញា សុវត្ថិ​ឌី ធា​រិកា បាន​ទៅកាន់​ក្នុង​សុគតិភព​ជានិច្ច​និរន្តរ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រឿង​ឧបភោគ​បរិភោគ និង​បច្ច័យ​រួមមាន​ ៖​ អង្ករ ១០០​គីឡូក្រាម មី ៥​កេស ត្រីខ ៥០​កំប៉ុង ទឹកក្រូច ៥​កេស និង​ថវិកា ២០​លាន​រៀល​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា តារា​ចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​បាត់បង់​លោកអ្នក​មានគុណ​ទាំងពីរ ដោយសារ​គ្រោះ​,​ថ្នាក់​ច​រា​.​ចរណ៍ នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ ប្រហែល​ម៉ោង​៣​រសៀល ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ ហើយ​បច្ចុប្បន្ន​ស​.​ព តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment