ក្រោយទទួលដំណឹងថា ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ទទួលមរណភាពក្នុងពេលជាមួយគ្នា ក្នុងហេតុការណ៍ក្រ,ឡាប់រថយន្តនៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា នោះ មហាជន រួមទាំងអ្នកសិល្បៈស្ទើរទូទាំងប្រទេស មានការស្លុតចិត្ត រហូតដល់អ្នកខ្លះអាណិតខ្លាំងពេក ស្រក់ទឹកភ្នែកទៀតផង។
បច្ចុប្បន្ន ស.ពរបស់ឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានបញ្ជូនមកដល់វត្តស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយគ្រាន់តែមកដល់ភ្លាម គេឃើញ តារាចម្រៀងរូបនេះ យំសោកបោកខ្លួនស្ដាយស្រណោះអ្នកមានគុណទាំង២របស់ខ្លួនជាពន់ពេក។
សុវត្ថិឌី ធារិកា បានយំរៀបរាប់ថា ប្អូនខ្លួនលូនចេញតាមកញ្ចក់ វាអូសខ្លួន ខ្លួនថារកម៉ាក់សិន តែម៉ាក់ជួយអត់កើត ជាប់Lockជួយមិនទាន់ទេ។ ធារិកា យំគក់ទ្រូង រៀបរាប់ទៀតថា ៥នាក់ទីបាត់អ្នកមានគុណ២នាក់ ផ្លុំមាត់ផងអីផង ពេទ្យស្រុកស្រែអត់ទាន់មានគ្រប់ទាំងអស់ទេ តែគេថា គាត់ផុតអាយុនៅកន្លែងហើយ ត្រូវទឹកនោះ។
ជុំវិញរឿងនេះដែរ បើតាមលោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប បានបញ្ជាក់ថា ហេតុការណ៍នេះ គឺរថយន្ដក្រឡាប់ធ្លាក់ទឹកដោយខ្លួនឯង ហើយជនរ,ងគ្រោះដែលស្លា,ប់ទំនងជាឈ្លក់ទឹក ដែលមិនអាចសង្គ្រោះបានទាន់ពេលវេលា។
ដោយឡែក អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអ្នកខ្វះខ្នែងជួយរៀបចំបុណ្យស,ព ជូនឪពុកម្ដាយសុវត្ថិឌី ធារីកានោះ នៅរសៀលថ្ងៃទី១៨ ខែឧសភា បានទម្លាយបន្ថែមជុំវិញរឿងរ៉ាវដ៏កម្សត់របស់តារាចម្រៀងរូបនេះ។
ប្រធានសមាគមសិល្បករខ្មែររូបនេះ បានរៀបរាប់ថា «យមរាជចិត្តដាច់ណាស់ អត់អាណិតកូនៗគាត់នៅក្មេង និង ម្តាយចាស់ជរាទេ សំខាន់កូនប្រុសគាត់ឈឺទើបតែវះកាត់ខួរក្បាល ប្អូនថ្លៃទើបតែស្លាប់ 2ខែមុន បន្ទុកនេះត្រូវធ្លាក់លើអូនធារីការ ( បង់រំលោះផ្ទះ .បង់សាលាប្អូន . ការចំណាយប្រចាំថ្ងៃ ។ល។ ) ហ៊ឹមជីវិត»។
ការទម្លាយរឿងខាងលើពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា កើតឡើង ក្រោយពីអ្នកនាង បានឃើញ សុវត្ថិឌី ធារិកា រន្ធត់ចិត្តខ្លាំងរហូតវង្វេងវង្វាន់ និងសន្លប់ម្ដងៗក្នុងពិធីបុណ្យស.ពឪពុកម្ដាយ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖