ប្រិយមិត្ត មួយចំនួន បានជ្រាបរួចមកហើយថា ឪពុកតារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិត ក្នុងហេតុការណ៍ក្រ,ឡាប់រថយន្ត នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
ករណីនេះ កើតឡើង ក្រោយពីតារាចម្រៀង អ៊ាម វន្នី និងឪពុកម្ដាយសុវត្ថិឌី ធារិកា រួមនឹងមនុស្សមួយចំនួនទៀត បានទៅចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ លុះត្រឡប់មកវិញ ក៏ជួបរឿងអកុសលនេះតែម្ដង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក អ៊ាម វន្នី បានបញ្ជាក់ថា «គាត់មកកម្មវិធី គ្រោះ,ថ្នាក់ប្រហែលជាចន្លោះខ្ទង់ម៉ោង២ជាង។ អត់មានប៉ះអីទេ កន្លែងហ្នឹងផ្លូវវារាងកោងបត់ប្រហែលជា៩០ដឺក្រេ វាកោងខ្លាំង ហើយគាត់ជិះយឺតល្មមដែរទេ ប៉ុន្តែ ឮ ធារិកា គាត់ប្រាប់ថា មិនដឹងថា ប៉ាគាត់គេចអី។ ដល់អញ្ចឹងទៅឡានគាត់ ក៏រេធ្លាក់ប្រឡាយ ហើយក្នុងឡានគាត់មានគ្នា៥នាក់ មានឪពុកម្ដាយ ហើយកូនគាត់២នាក់ និងជីដូនម្នាក់»។
ជុំវិញរឿងនេះដែរ បើតាមលោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប បានបញ្ជាក់ថា ហេតុការណ៍នេះ គឺរថយន្ដក្រឡាប់ធ្លាក់ទឹកដោយខ្លួនឯង ហើយជនរ,ងគ្រោះដែលស្លា,ប់ទំនងជាឈ្លក់ទឹក ដែលមិនអាចសង្គ្រោះបានទាន់ពេលវេលា។
មិនខុសពីការលើកឡើងរបស់ លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប ឡើយ ព្រោះ សុវត្ថិឌី ធារិកា ពេលដឹកសពអ្នកមានគុណ មកដល់វត្តស្ទឹងមានជ័យ នៅយប់ថ្ងៃទី១៧ ខែឧសភា ដើម្បីធ្វើបុណ្យតាមប្រពៃណី នោះ ក៏បាននិយាយពីការជួយសង្គ្រោះឪពុកម្ដាយខ្លួនមិនទាន់ផងដែរ ដោយសារជាប់Loack។
សុវត្ថិឌី ធារិកា បានយំរៀបរាប់ថា ប្អូនខ្លួនលូនចេញតាមកញ្ចក់ វាអូសខ្លួន ខ្លួនថារកម៉ាក់សិន តែម៉ាក់ជួយអត់កើត ជាប់Lockជួយមិនទាន់ទេ។ ធារិកា យំគក់ទ្រូង រៀបរាប់ទៀតថា ៥នាក់ទីបាត់អ្នកមានគុណ២នាក់ ផ្លុំមាត់ផងអីផង ពេទ្យស្រុកស្រែអត់ទាន់មានគ្រប់ទាំងអស់ទេ តែគេថា គាត់ផុតអាយុនៅកន្លែងហើយ ត្រូវទឹកនោះ។
ដោយឡែកនៅក្នុងវីដេអូមួយទៀត គេសង្កេតឃើញថា ធារិកា បានប្រាប់ទៅកាន់ អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកសិល្បៈមួយចំនួនទៀត ដែលមានវត្តមាននៅទីនោះ កុំឲ្យទៅណាចោលខ្លួន ហើយជាការឆ្លើយតប ពួកគេបញ្ជាក់ថា មិនទៅណាចោលទេ នៅចាំតាំងពីម៉ោង៦រហូតដល់ឥឡូវ ហើយរៀបចំរួចរាល់អស់ហើយ។
បន្ថែមលើនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកទឹកចិត្តដល់ ធារិកា ឲ្យរឹងប៉ឹង នៅមានយាយ និងប្អូនមើល។ ភ្លាមនោះ ធារិកា យំរៀបរាប់ថា ម៉ាក់ខ្លួននៅអាយុប៉ុណ្ណឹង គាត់មិនសមទេ។ ហៅកូនរូបថតជុំគ្នាមួយប៉ុស្តិ៍ចុងក្រោយ ហើយមួរសក់ឲ្យខ្លួនទៀត មិនងាយម៉ាក់មួរសក់ឲ្យទេ ថតរូបជុំគ្នាឡើងស្អាត មកជួបរឿងអញ្ចឹងលោកអើយលោក៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖