អាណិតណាស់! សុខ លីន បង្ហាញ​មុខកូន ហើយ​ពោល​ពាក្យ​សុំទោសកូន​ថា កូន​ប្រុស​មាស​ម្តាយ ម្ដាយ​គ្មាន​វាសនា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នក​ បាន​ជ្រាប​រួច​មកហើយ​ថា កាលពី​ពេលថ្មីៗកន្លង​ទៅ​នេះ តារា​ទីកតុក​ដ៏​ល្បី​អ្នក​នាង សុខ លីន បាន​ធ្វើការ​ឡាយ​វីដេអូ និយាយ​ពី​រឿងរ៉ាវ​ជីវីតរបស់​ខ្លួន ដែល​លាក់ទុកអស់​រយៈពេល​៧ឆ្នាំមកហើយ ព្រោះតែ​ខ្មាស​គេ​មិន​ចង់​បង្ហាញ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខលីន បាន​ទម្លាយ​រឿងរ៉ាវ​ជីវិត​ទាំង​អួល​ដើម.កថា ប្ដី​ខ្លួន​រំអុក​ម្ដាយ​ទិញ​ឡាន ថា ទៅរក​ស៊ី​សៀមរាប ហើយ​គេ​យក​ឡាន​ទៅ​បាត់​ទុក​ខ្លួន​នៅផ្ទះ​ជាមួយ​ម្ដាយក្មេក ឪ​ក្មេក អត់​ស្គាល់​គេ​សោះ គេ​អត់​ធ្វើបាប​យើង​ទេ តែ​យើង​វា​ក្រែង​ចិត្ត​គេ សូម្បីតែ​ការ​ស៊ី ការ​ដេក​ក៏​ខ្ញុំ​ខ្លាច​ដែរ វា​មិន​ដូច​ចិត្ត​យើង មិន​ដូច​អ្នកផ្ទះ​យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខលីន បន្តថា អ្នកមាន​គ្រួសារ​ច្បាស់​ជា​យល់​អារម្មណ៍​មួយ​នេះហើយ អ្នក​អត់​មានគ្រួសារ​ទំនងជា​ពួកគេ​មិនដឹង​នោះទេ ព្រោះ​ពួកគាត់​មិនទាន់​ឆ្លើយ​កាត់​។ រាល់ថ្ងៃ ខ្លួន​មាន​វិបត្តិ​ផ្លូវចិត្ត​។ ពាក់ព័ន្ធ​ជាមួយ​រឿង​ហ្នឹង​ខ្ញុំ​មានកូន ខ្ញុំ​មាន​ប្ដី តែ​ប្ដី​អត់​ដែល​នៅ​ជាមួយ​ខ្លួន​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ​លីន បានទម្លាយទៀតថា ខ្លួន​មាន​វិបត្តិ​មួយទៀត ពេល​ខ្លួន​កើតកូន​ហើយ ខ្លួន​អត់​មាន​លុយ​ទៅ​ស្រុក​ទេ ខ្លួន​ពិបាក​ខ្លាំង​មែនទែន ហើយ​សូម្បីតែ​ឪពុកម្ដាយ​ក្មេក​របស់​នា​ង ក៏​មិនដឹងថា​ខ្លួន​លាក់ទុក​អារម្មណ៍​ហ្នឹង​យូរហើយ​ដែរ ព្រោះ​ខ្លួន​អត់​ប្រាប់​គេ ខ្មាស​គេ​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ទីកតុក​ដ៏​ល្បី​រូប​នេះ បាន​រៀបរាប់​ទាំង​ឈឺចាប់​ទៀត​ថា សូម្បីតែ​អ្នកភូមិ​ខ្លួន​រាល់ថ្ងៃ​នៅ​កំពង់ចាម​ក៏​អត់​ដឹង​ថា ខ្លួន​ត្រូវ​គេ​វាយ​ធ្វើបាប​នៅផ្ទះ​នោះ​ដែរ។ ខ្លួន​រើស​ប្ដី​ចិត្ត​ឯង ខ្លួន​មិន​ស្ដាប់​ម្ដាយ ហើយ​នេះ​ជា​អ្វី ដែល​ខ្លួន​និយាយ​ពី​អារម្មណ៍ ដែល​លាក់​ទុក​រយៈពេល​៧​ឆ្នាំ​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទម្លាយ​រឿង​មាន​ប្ដី មានកូន និង​វិបត្តិ​ផ្លូវចិត្ត​របស់ខ្លួន ដែល​លាក់ទុក​អស់​រយៈពេល​៧​ឆ្នាំ​រួចមក នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១​នេះ សុខ លីន បាន​បង្ហោះ​រូបថត​កូន​របស់​ខ្លួន​ជាច្រើន​សន្លឹក ជាមួយ​នឹង​ការ​ពោល​ពាក្យ​គួរ​ឲ្យ​អាណិត​ស្ដាប់​ហើយ​ពិតជា​ទប់ទឹក​ភ្នែក​សឹង​មិន​ជាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​នោះ សុខ លីន បាន​ពោល​ពាក្យ អម​ដោយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ថា «​អាណិត​កូនប្រុស​មាស​ម្តាយ ម្ដាយ​គ្មាន​វាសនា​បាន​នៅ​ជិត​ថ្នាក់ថ្នម​កូន​អោយ​ល្អ​ដូច​ម្ដាយ​គេ​សោះ សូមទោស​ផង​ណា​កូនប្រុស​របស់​ម៉ាក់ ម៉ាក់​ស្រលាញ់​កូន​ណាស់​ដឹង​អត់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ ជាច្រើន បាន​បញ្ចេញមតិ​លើកទឹកចិត្ត​នាង ក្នុងនោះ ពួកគេ បាន​លើកឡើងថា «​អូន​ជា​ម្ដាយ​ល្អ​ហើយ ​ដែល​ចិញ្ចឹម​កូន​អ្នកខ្លះ​វិញ​មាន​កូន​ហើយ​យកចេញ​ទាំង​ដែល​គ្នា​មិន​ដឹង​អី​សោះ​ បង​និយាយ​តែ​ស្រី​មួយ​ចំនួន​ ដែល​មិនចេះ​គិត​ទេ​អូន​ ភ្លើតភ្លើន​នឹង​ប្រុស ​នឹង​សង្សារ​ដល់​មានកូន​ហើយ ក៏​យកគ្នា​ចេញ​ បង​សុំទោស​បើ​បង​និយាយ​ខុស​បង​សុំទោស​ទុកជាមុន​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​ស្អាត​ណាស់​ដូច​អូន​អញ្ចឹង​អូន​កុំ​ឱ្យ​កូន​ទៅ​ខាង​ប្ដី​អី​ខំ​ចិញ្ចឹម​កូន​ខ្លួនឯង​មក​អូន​យើង​ស្រី​កើតកូន​ពិបាក​ខ្លាំង​ណាស់​កុំ​ខ្វល់​ពី​មនុស្ស​ប្រុស​មិន​ខ្វល់​ពី​សុខទុក្ខ​ប្រពន្ធ​កូន​អញ្ចឹង​បាន​ន័យ​ថា​ បើ​មិន​ស្រលាញ់​យើង​ស្រលាញ់​តែ​កូន​មានន័យ​អី​ព្រោះ​អី​យក​យើង​ដើម្បី​បោកប្រាស់​យក​តែ​កូន​ហ្នឹង​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាណិត​ណាស់​រូបសម្បត្តិ​ស្អាត​​ តែ​អភ័ព្វ​ស្នេហ៍​បើ​ចឹ​ង​កុំ​អោយ​កូន​ទៅ​នៅ​ខាង​អ​តី​ត​ប្ដី​អី​ធ្វើ​យ៉ាងណាក៏ដោយ​អូន​ត្រូវ​ស៊ូ​ចិញ្ចឹម​កូន​អោយ​មាន​អនាគត​ល្អ​។​, ប្អូនស្រី​បាន​កូន​ស្អាត​ណាស់​គួរឱ្យ​ស្រលាញ់​ទៀត​ ស៊ូ​ឡើង​អូន​កូន​ជា​កម្លាំងចិត្ត​របស់​ម៉ា​ក់​ណា​អូន​»៕ សូម​ទស្សនា​រូបថត​ជាច្រើន​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment