មិនគួរឲ្យជឿ! ពេល​ឮ​ថា សោភា ទេពី ទើបតែ​អាយុ​១៨​ឆ្នាំ ស្រាប់តែ​ប្រភព​មួយ​ទម្លាយ​ថា..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ តារា​ចម្រៀង​ស្រី​វ័យក្មេង​ដ៏​មាន​ប្រជាប្រិយភាព សោភា ទេពី ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា រូបនាង ជា​អតីត​បេក្ខភាព​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៣ ហើយក៏​ធ្លាប់​រង​ការរិះគន់​មួយចំនួន​ជុំវិញ​ការ​Cover​បទ​ចម្រៀង​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា បច្ចុប្បន្ន នាង កាន់​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​មិនធម្មតា ស្រប​ពេលដែល​ការងារ​សិល្បៈ​ក៏​មមាញឹក​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រីឯ​បទ​ចម្រៀង​នីមួយៗ​ក៏​កាន់តែ​ផ្ទុះ​ខ្លាំង​ឡើង​រាល់​ពេលដែល​ចេញ​ម្តងៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ក្រឡេក​ទៅមុខ​រូបរាង​ដ៏​ទ្រលុកទ្រលន់ និង​មុខមាត់​របស់​នាង​នោះ មហាជន​មួយចំនួន​ច្បាស់​ជា​គិតថា នាង​អាចមាន​វ័យ​២០​ជាង​ហើយ តែ​ថ្មីៗ​នេះ នាង​អះអាងថា ទើបតែ​ឈានចូល​ដល់​វ័យ​១៨​ឆ្នាំ​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង សោភា ទេពី បាន​បង្ហោះ​រូបភាព​បង្ហាញ​សម្រស់​របស់ខ្លួន ថែមទាំង​ប្រាប់​ពី​អាយុ​ខ្លួនឯង​ថា «​អូន​ប្រែ​ហើយ ( ឆ្នាំនេះ សោភា​ទេពី អាយុ​18​ឆ្នាំ​ហើយ ) ប្រែក្លាយ​ទៅជា​មនុស្ស​ថ្មី ជា​នារី​រឹងមាំ ក្លាហាន ឈ្នះ​គ្រប់​ឧបសគ្គ ដោយមាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង នឹងមាន​ក្តីសង្ឃឹម​ជាក់ច្បាស់​ថា​នៅ​ថ្ងៃមុខ​ខ្ញុំ​នឹង​ទទួលជោគជ័យ​នូវ​អ្វីដែល​ខ្ញុំ​បាន​ប៉ងប្រាថ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ដឹងថា នាង​ទើបតែ​អាយុ​១៨​ឆ្នាំ​នោះ បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ហាក់​មិន​ជឿ​នោះឡើយ ដោយ​គិតថា តារា​ស្រី​រូបនេះ​កុហក​និយាយ មិន​ពិត ព្រោះតែ​អាយុ​នាង​ពិតជា​ក្មេង​ជាង​វ័យ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នារី​ម្នាក់​ប្រើប្រាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ «Pich Theary» បាន​លើកឡើង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ​ថា «​កាល​ឯង​អាយុ​២៦ មី​អូន​ហ្នឹង​អាយុ​១៦ ឥឡូវ​ឯង​៣១ មី​អូន​ហ្នឹង​ទើបតែ​១៨ ម្នា​យ​ហើយ​…​ម៉េច​ចាស់​តែឯង​ចឹ​ង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា រឿងរ៉ាវ​អាយុ​ពិត​របស់ខ្លួន​នេះ កញ្ញា សោភា ទេពី ធ្លាប់​ចេញមុខ​បញ្ជាក់​ច្រើនដង​មកហើយ ថែមទាំង​ធ្លាប់​បង្ហាញ​នូវ​សំបុត្រកំណើត ក៏ដូចជា​អត្តសញ្ញាណ​ប័​ណ្ឌ​របស់ខ្លួន​ផ្ទាល់ ដើម្បី​បញ្ចប់​ការងឿងឆ្ងល់​ពី​បណ្តា​អ្នកគាំទ្រ ដែល​គិតថា​នាង​កុហក​ប្រាប់​អាយុ​មិន​ពិត​ផងដែរ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment