កុំ​ចេះតែ​ហ៊ាន! នារី​២​នាក់ លួច​យក​រូបថត ​ទៅ​បង្កើត​អា​ខោក​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​បោកប្រាស់​អ្នកដទៃ​ ចុងក្រោយ​ស្រាប់តែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​វ័យក្មេង​២​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ចាប់ខ្លួន ពីបទ​លួច​រូបថត​ទៅ​បង្កើត​គណនី facebook ក្លែងក្លាយ​ដើម្បី​ឆបោក​យក​ប្រាក់​របស់​អ្នកដទៃ​ក្នុង​បណ្ដាញ​សង្គម facebook។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Sino Ke» បាន​បង្ហោះ​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​ដូច្នេះ​ថា «​អហ​,​បប នៅវេលា​ម៉ោង 10:10 នាទី​ថ្ងៃទី 5 ខែសីហា​ឆ្នាំ 2021 កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ចុះទៅ​ភូមិ​រំចេក​3 សង្កាត់​រតនៈ​ក្រុង​និង​ខេត្តបាត់ដំបង បាន​ចាប់ខ្លួន​ជនសង្ស័យ​02​នាក់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1/​ឈ្មោះ​លី​សាន់​ឆាយ​ភេទ​ស្រី​អាយុ 18 ឆ្នាំ​មុខរបរ​សិស្ស រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ 2/​ឈ្មោះ​ពុធ ជាវ​ឌ្ឍ​នា​ហៅ​សៅ​ចាន់ណា​ភេទ​ស្រី​អាយុ 21 ឆ្នាំ​មុខរបរ​នៅផ្ទះ​រស់នៅ​ភូមិ​កំពង់ឆ្នាំង​2 ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​លេខ 2793​លេខ​2794 ចុះ​ថ្ងៃទី​3 ខែសីហា​ឆ្នាំ 2021 របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ពីបទ​លួច​រូបថត​ទៅ​បង្កើត​គណនី facebook ក្លែងក្លាយ​ដើម្បី​ឆបោក​យក​ប្រាក់​របស់​អ្នកដទៃ​ក្នុង​បណ្ដាញ​សង្គម facebook ប្រព្រឹត្ត​កាលពី​អំឡុង​ខែមីនា​ដល់​ខែឧសភា​ឆ្នាំ 2021​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្ន : ជនសង្ស័យ​ការិយាល័យ​ជំនាញ​អហ​ខេត្តបាត់ដំបង បានប្រគល់​ឱ្យ​ជំនាញ អហ ខេត្តកំពង់ធំ​ចាត់ការ​តាម​នីតិវិធី​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment