កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែង ដួង ម៉ានិច បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបនាង បានឡាយវីដេអូ គិតតែពីយំគ្រវីក្បាលដូចគោស្រាំងទិចដោយមិននិយាយអ្វីៗទាំងអស់នៅដើមឡាយនោះ។
នៅក្នុងការនោះ ដំបូងឡើយ គេមិនដឹងថាមូលហេតុអ្វី បានជានាងយំឥតឈប់នោះទេ ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចូលរួមទស្សនា សួរនាំជាច្រើន ជាមួយនឹងការលើកទឹកចិត្តនាងជាបន្តបន្ទាប់។ ទោះយ៉ាងណា អ្នកខ្លះក៏បានចូលមកក្នុងន័យពេបជ្រាយ រិះគន់នាងផងដែរ។
ដោយមានការរិះគន់មួយចំនួននោះ ដួង ម៉ានិច ក៏បានប្រាប់ថា មិនមែនសុខៗយំនោះទេ ហើយក៏មិនមែនឡាយយំដើម្បីចង់បានចំនួនអ្នកទស្សនាច្រើននោះដែរ ទាល់តែមានរឿងទើបយំបែបនេះ។ ជាមួយគ្នានេះ នាងបានប្រាប់ឲ្យអ្នកមិនពេញចិត្តនាង មិនលើកទឹកចិត្តនាង ចេញពីការទស្សនា នាងផងដែរ។
ក្នុងនោះផងដែរ តារាសម្ដែង ដួង ម៉ានិច ក៏បាននិយាយពីការតស៊ូរបស់ខ្លួនក្នុងការឡាយលក់ផលិតផល ពេលខ្លះឡាយដល់ម៉ោង២រំលងអធ្រាត្រក៏មាន ហើយនាងថែមទាំងបង្ហាញជង្គង់ ដែលមានស្នាមជាំ ដោយសារការតស៊ូឡាយរបស់នាងទៀតផង។
ពេលយំឆ្អែតឆ្អន់ ពេលនិយាយអូសក្រឡាចប់ តារាសម្ដែង ដួង ម៉ានិច ក៏ប្រាប់ពីមូលហេតុនៃការយំរបស់នាងថា ដោយសារតែនាងមិននឹកស្មាន ខ្លួនអាចធ្វើបាន ព្រោះខ្លួនមិនដែលមានបទពិសោធន៍ក្នុងការរកស៊ី ខ្លួនសប្បាយចិត្ត ដែលអាចឈរជើងមកដល់ថ្ងៃនេះ។
ទន្ទឹមនឹងភាពជោគជ័យលើការរកស៊ីនេះ ដួង ម៉ានិច ក៏បានអរគុណអ្នកគាំទ្ររបស់នាង ក្នុងវិស័យសិល្បៈក៏គាំទ្រ ពេលនាងរកស៊ីដំបូង ក៏នៅតែមកគាំទ្រ ហើយនាងក៏អរគុណដល់សិល្បៈ ក្នុងរយៈពេល១៥មកនេះ ធ្វើឲ្យនាងស្គាល់គ្រប់រសជាតិទាំងអស់។
តាមរយៈនេះ អ្នកគាំទ្រ ជាច្រើន ដែលកំពុងតាមដាននាងមួយចំនួននោះ ភ្ញាក់ព្រើត ពេលដឹងការពិត ដោយពួកគេ បានលើកឡើងថា «អរចឹងសោះ, ងាប់ហើយខំតែស្ដាប់ ដឹងអីយំរឿងជីវិតសោះ, គាត់យំ ព្រោះរំភើប គាត់អាចធ្វើបាន»។
ចំណែកអ្នកគាំទ្រជាច្រើនទៀត ពេលដឹងរឿងហើយ ក៏នៅតែបន្តលើកទឹកចិត្តដដែល ក្រោយពេលនាងចែករំលែកបទពិសោធន៍ជីវិត រើបម្រាស់ តស៊ូ រហូតជោគជ័យ អាចធ្វើបានដូចពេលបច្ចុប្បន្ននេះ៕ ដើម្បីជ្រាបច្បាស់សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖