រាជធានីភ្នំពេញ ៖ ក្រោយពីបានចែកផ្លូវគ្នាដើរជាមួយស្វាមី តារាចម្រៀងអ្នកនាង ស៊ុន ស្រីពេជ្រ បាននឹងកំពុងតាំងជំហរយ៉ាងមុតមាំមើលថែកូនទាំង២ និងប្រឹងប្រែងពង្រឹងមុខរបរឱ្យកាន់តែល្អប្រសើរ ដ្បិតអនាគតកូនប្រុសស្រីទាំងពីរគឺត្រូវស្ថិតនៅក្នុងដៃរបស់នាងជាម្ដាយ ។
ប៉ុន្តែទន្ទឹមនឹងត្រូវរ៉ាប់បីបាច់ចិញ្ចឹមកូនប្រុសស្រីដល់តែពីរនាក់ក្នុងបន្ទុកនោះ កូនស្រីអតីតតារាកំប្លែងនាយ សង់ស៊ីស អ្នកនាង ស៊ុន ស្រីពេជ្រ ក៏ហាក់មានភាពស្ងប់ស្ងាត់ពីអាជីពសិល្បៈ ដែលធ្វើឱ្យមហាជនជាអ្នកនិយមគាំទ្រទន្ទឹងរងចាំជាហូរហែ ហើយថែមទាំងកើតការងឿងឆ្ងល់ថែមទៀតផង ព្រោះកន្លងមក ស៊ុន ស្រីពេជ្រ ត្រូវបានគេដឹងថាអ្នកនាងកំពុងតែស្ថិតក្នុងផលិតកម្មដ៏ធំសម្បើមមួយផងដែរ ។
យ៉ាងណាថ្មីៗនេះ ម្ចាស់បទចម្រៀង «ខ្នើយ» អ្នកនាង ស៊ុន ស្រីពេជ្រ ក៏បានបង្ហើបឱ្យដឹងថា ភាពស្ងប់ស្ងាត់នេះគឺបណ្ដាលមកពីនាងទើបតែសម្រាលកូន ហើយនាងក៏បានត្រៀមចេញបទចម្រៀងថ្មីបែបបរិស្ថានធម្មជាតិសម្រាប់ទស្សនិកជនផងដែរ ។
គួររំឭកថា តារាចម្រៀង ស៊ុន ស្រីពេជ្រ បានចែកផ្លូវគ្នាជាមួយនឹងស្វាមី កាលពីកំឡុងឆ្នាំ២០២០កន្លងទៅដោយស្ងៀមស្ងាត់ និងមិនត្រូវបានបង្ហើបឱ្យដឹងពីមូលហេតុនៃការបែកបាក់គ្នានោះឡើយ ហើយបច្ចុប្បន្នអ្នកនាងក៏ត្រូវរ៉ាប់រងចិញ្ចឹមកូនចំនួនពីរនាក់ក្នុងបន្ទុក ៕ ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖