អ្នកលេងបណ្ដាញទីកតុកច្បាស់ជា បានស្គាល់រួចមកហើយនូវ តារាទីកតុកដ៏ល្បីឈ្មោះ គឺ សុខ លីន ដោយនៅលើគណនីទីកតុករបស់នាង គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ មានអ្នកដានដាន(Followers) រហូតទៅដល់៥លានឯណោះ។
ក្រៅពីភាពល្បីល្បាញលើបណ្ដាញសង្គមទីកតុកនោះ សុខលឿន ក៏បានក្រសោបប្រជាប្រិយភាពរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ដោយទំព័រហ្វេសប៊ុករបស់នាង មានអ្នកតាមដាន រហូតដល់ជាង៦០ម៉ឺន ក្រោយពីបង្កើតរយៈពេលប្រមាណ៣ឆ្នាំនោះ។
និយាយពីរូបសម្រស់របស់សុខលីនស្អាតខ្លាំងណាស់ ហើយប្រុសៗមិនតិចទេ ដែលលួចស្រឡាញ់នាង។ ទោះយ៉ាងណា ពួកគេ ទំនងជាមិនធ្លាប់ដឹងទេថា រូបនាង មានប្ដី និងមានកូនទៅហើយនោះ ព្រោះកន្លងមកនាងមិនដឹងបើកបង្ហាញជាសាធារណៈឲ្យអ្នកគាំទ្របានដឹងនោះឡើយ។
ដោយឡែក កាលពីពេលថ្មីៗនេះ ស្រាប់តែសុខលីន ដាច់ចិត្តទម្លាយរឿងនេះ ឲ្យអ្នកគាំទ្របានដឹងជាសាធារណៈ តាមរយៈការឡាយលើទំព័រហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងការរៀបរាប់ទាំងអួលដើម.កថា ប្ដីខ្លួនរំអុកម្ដាយទិញឡាន ថា ទៅរកស៊ីសៀមរាប ហើយគេយកឡានទៅបាត់ទុកខ្លួននៅផ្ទះជាមួយម្ដាយក្មេក ឪក្មេក អត់ស្គាល់គេសោះ គេអត់ធ្វើបាបយើងទេ តែយើងវាក្រែងចិត្តគេ សូម្បីតែការស៊ី ការដេកក៏ខ្ញុំខ្លាចដែរ វាមិនដូចចិត្តយើង មិនដូចអ្នកផ្ទះយើង។
សុខលីន រៀបរាប់ទៀតថា អ្នកមានគ្រួសារច្បាស់ជាយល់អារម្មណ៍មួយនេះហើយ អ្នកអត់មានគ្រួសារទំនងជាពួកគេមិនដឹងនោះទេ ព្រោះពួកគាត់មិនទាន់ឆ្លើយកាត់។ រាល់ថ្ងៃ ខ្លួនមានវិបត្តិផ្លូវចិត្ត។ ពាក់ព័ន្ធជាមួយរឿងហ្នឹងខ្ញុំមានកូន ខ្ញុំមានប្ដី តែប្ដីអត់ដែលនៅជាមួយខ្លួនទេ។
សុខលីន បន្តទៀតថា ខ្លួនមានវិបត្តិមួយទៀត ពេលខ្លួនកើតកូនហើយ ខ្លួនអត់មានលុយទៅស្រុកទេ ខ្លួនពិបាកខ្លាំងមែនទែន ហើយសូម្បីតែឪពុកម្ដាយក្មេករបស់នាង ក៏មិនដឹងថាខ្លួនលាក់ទុកអារម្មណ៍ហ្នឹងយូរហើយដែរ ព្រោះខ្លួនអត់ប្រាប់គេ ខ្មាសគេណាស់។
សុខលីន រៀបរាប់ទាំងឈឺចាប់ទៀតថា សូម្បីតែអ្នកភូមិខ្លួនរាល់ថ្ងៃនៅកំពង់ចាមក៏អត់ដឹងថា ខ្លួនត្រូវគេវាយធ្វើបាបនៅផ្ទះនោះដែរ។ ខ្លួនរើសប្ដីចិត្តឯង ខ្លួនមិនស្ដាប់ម្ដាយ ហើយនេះជាអ្វី ដែលខ្លួននិយាយពីអារម្មណ៍ ដែលលាក់ទុករយៈពេល៧ឆ្នាំមកហើយ៕ ដើម្បីជ្រាបកាន់តែច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖