អ្នកគាំទ្រ និងមិត្តភក្ដិ បានចូលរួមរំលែកទុក្ខព្រោងព្រាត ក្រោយពីទទួលដំណឹងថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានជួបទុក្ខជាទម្ងន់ ខណៈបាត់បង់មនុស្សជាទីស្រឡាញ់នោះ។
លោកឌួង ឆាយ នៅយប់ថ្ងៃទី៤ ខែសីហានេះ បានធ្វើការប្ដូរហ្វាល់កាន់ទុក្ខលើទំព័រហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងCaptionបួងសួងថា «ចៅសូមគោរពអោយវិញ្ញាណក្ខន្ធលោកយាយ ទៅកាន់សុគតិភព»។
ជាមួយគ្នានេះ លោក ឌួង គីមឡុង ដែលត្រូវជាប្អូនលោក ឌួង ឆាយ ក៏បានប្ដូរប្រូហ្វាល់កាន់ទុក្ខ ជាមួយនឹងCaptionជាភាសាអង់គ្លេសថា «RIP to my grandma. Thanks for everything you done for me. Will miss and love u as always. Remember in my heart forever.»។
តាមរយៈដំណឹងនេះ អ្នកសិល្បៈមួយចំនួន, អ្នកគាំទ្រ និងមិត្តភក្ដិ ជាច្រើននាក់ របស់លោកឌួង ឆាយ បានចូលរួមរំលែកទុក្ខ ព្រោងព្រាត ក្នុងនោះ លោក ឧកញ៉ា ហួត ជា ដែលតែងតែលើកទឹកចិត្តលោកឌួង ឆាយ ពេលមានបញ្ហានោះ ក៏បានចូលរួមរំលែកទុក្ខជាមួយនឹងពាក្យពេចន៍ដូច្នេះថា «ចូលរួមរំលែកទុកផង លោកប្អូន»។
ចំណែកមិត្តភក្ដិដ៏ស្មោះស្ម័គ្ររបស់លោក ឌួង ឆាយ ម្នាក់ទៀត ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Sar Phannit »ក៏បានចូលរួមរំលែកទុក្ខផងដែរ ជាមួយនឹងសាររំលែកទុក្ខថា «ខ្ញុំបាទនិងក្រុមគ្រួសារសូមសម្តែងនូវការចូលរួមសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ឌួង ឆាយ និងក្រុមគ្រួសារដែលបានបាត់បង់លោកយាយជាទីគោរពស្រលាញ់ សូមវិញ្ញាណក្ខន្ធ របស់លោកយាយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕ សូមទស្សនារូបថតលោកឌួង ឆាយ ជាមួយនឹងមិត្តភក្ដិ រួមនឹងរូបលោកយាយរបស់លោកខាងក្រោមនេះ ៖