តើបងប្អូននៅចាំស្រីនីតទេ?ខានឃើញយូរស្រីនីតប្រែសម្រស់ស្រស់ស្អាតណាស់ពិសេសកំពុងរៀនជំនាញមួយនេះទៀតនោះគឺ…

ប្រិយមិត្ត ​ប្រហែល​ជា​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ចុងឆ្នាំ២០២០ ឧកញ៉ា​ចិត្តធម៌ ស្រី ចាន់ថន បាន​ចុះ​ស្វែងយល់​ពី​ជីវភាព​កុមារី​ភូមិភាគ​ឦសាន យ៉ង់ ស្រី​នី​ត ដោយផ្ទាល់ ហើយ​នាង បាន​បង្ហោះ​បំណង​ប្រា​ថ្នាំ​ចំនួន ២ ទី​១-​ចង់​ឲ្យ​គ្រួសារ​មាន​ផ្ទះ​ផ្ទាល់ខ្លួន ហើយ​ឪពុក​មានការ​ងារ​ធ្វើ ទី​២- នៅពេល​អនាគត​​ ​ចង់​ធ្វើជា​គ្រូបង្រៀន និង​ជា​អ្នកចម្រៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ឮ​ដូច្នេះ​ ឧកញ៉ា​ចិត្តធម៌​រូប​នេះ ក៏​សម្រេច ផ្តល់​ដី ហើយ​ជួយ​សាងសង់​ផ្ទះ​ថ្មី​១​ខ្នង​, កង់​ចំនួន ០២​គ្រឿង សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន ជូន​ប្អូនស្រី​.. ថែមទាំង​ផ្តល់​ការងារ​អោយ​ឪពុក​របស់​ប្អូនស្រី មានការ​ងារ​ធ្វើ និង​មើលថែ​ដល់​ក្រុមគ្រួសារ ដើម្បី​មាន​អនាគត​ភ្លឺស្វាង​ទៅមុខទៀត ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១​នេះ ឧកញ៉ា ស្រី ចាន់ថន បាន​បង្ហោះ​រូបថត យ៉ុង ស្រី​និ​ត ជាច្រើន​សន្លឹក ដោយ​រៀបរាប់ថា «​តើ​បងប្អូន​នៅចាំ​កូនស្រី យ៉ុង​ស្រី​នី​ត ទេ​! ឥឡូវនេះ បាននិងកំពុង​រៀន​ឆុង​កាហ្វេ​នៅឯ​សួន​កម្សាន្ត Jet’s Garden Park បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​សិល្បៈ និង​បន្ត​រៀន​មុខជំនាញ​ខ្លះ​បន្ថែមទៀត ដើម្បី​ជា​ស្ពាន​ទៅ ថ្ងៃ​អនាគត និង​អាចជួយ​ផ្គត់ផ្គង់​គ្រួសារ​នៅឯ​ស្រុកកំណើត​ខេត្តមណ្ឌលគិរី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា​ចិត្តធម៌​រូប​នេះ បន្ត​​​ថា «​ធ្លាប់តែ​ជា​អ្នក​ទូល​នំ​លក់​តាម​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​មណ្ឌល មាន​កា​ហូបចុក​រស់នៅ​ពុំ​គ្រប់គ្រាន់​ព្រោះតែ​ជីវភាព​គ្រួសារ​មាន​កម្រិត​។ ក្រោម​កា​ជួយ​ជ្រោមជ្រែង​ពី​ខ្ញុំបាទ​ឥឡូវនេះ ក្រុម​គ្រួសារ​កូន​នៅ​ខេត្ត​មណ្ឌលគិរី ទទួល​ការងារ​សមស្រប និង​ផ្ទះ​សមរម្យ ចំណែក​ឯ​សព្វថ្ងៃ​ស្រី​នី​ត ​រស់នៅ​ជាមួយ​បងស្រី​នៅ​ឃុំ​វិហា​សួ​គ៍ ខេត្តកណ្ដាល​ក្នុង​តំបន់​អភិវឌ្ឍន៍​ស្កា​យ លែ​ន ដែល​ស្ថិត​ក្នុង​ការ​បីបាច់​ថែរក្សា​​របស់ខ្ញុំ​បាទ​ផ្ទាល់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា​ចិត្តធម៌ ស្រី ចាន់ថន បន្តទៀតថា «​ដោយ​ឃើញ​ពី​តម្រូវការ​ក្នុងពេល​បច្ចុប្បន្ន​កូន​បាន​ឆ្លៀតពេល​មក​រៀន​បន្ថែម​លើ​ជំនាញ​ឆុង​កាហ្វេ និង​អ្នកគ្រប់គ្រង​ហាង​កាហ្វេ ហើយ​ក្រៅ​នោះ​គឺ​កូន​បាន​រៀន​ពី​សិល្បៈ ​ដែល​ខ្លួន​ស្រឡាញ់ ហើយ​សង្ឃឹមថា​ឆាប់ៗ​នេះ នាង​អាច​វិលត្រឡប់​ទៅ​រស់​នៅឯ​ខេត្តមណ្ឌលគិរី វិញ​ដោយ​បង្កើត​មុខរបរ​ចិញ្ចឹមជីវិត និង​បង្កើត​ជា​តំបន់​ទេសចរណ៍​មួយ​សម្រាប់​នាង​អាច​គ្រប់គ្រង ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ និង​ខ្លួនឯង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់​ជា​ចុងក្រោយ​ក្នុង​សំណេរ​របស់​ខ្លួន​ទៀតថា «​ប្រសិនបើ​បងប្អូន​ចង​ជួប និង​ជជែក​លេង​ជាមួយ​គាត់​អាចមក​ជួប​គាត់​នៅ សួន​កម្សាន្ត​របស់​យើង ជេ​ត ហ្គា​ឌិន ផាក​»៕ ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​ទស្សនា​រូបថត​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment