មើលប៉ាកូនគេផង ! ទិដ្ឋភាព​កម្មវិធីខួបកំណើត វណ្ណ ណាណា កូនស្រី វណ្ណា ស័ក្តិ មើលទៅសាមញ្ញមែន តែសប្បាយជុំគ្រួសារ, ឆ្នាំនេះ ណាណា មានអាយុត្រឹមតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ កន្លងមក​អ្នកគាំទ្រ​មិន​បានដឹង​នោះ​ទេ​ថា​ លោក​វណ្ណា ស័ក្ដិ​មាន​ប្រពន្ធ​កូន​នោះ ហើយ​ពេល​លោក​បាន​នាំ​កូនស្រី​ម្នាក់​ឡើងលើ​ឆា​តន្ត្រី​នោះ ទើប​ធ្វើ​ឲ្យ​មិត្តភក្ដិ​រួម​អាជីព ពិសេស​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអំឡុង​ពេលនោះ បើ​ទោះ​លោក​បាន​សារភាពថា ក្មេងស្រី​ម្នាក់​នោះ ជា​កូន​របស់​លោក​រួចហើយ​ក៏ពិតមែន តែ​រហូតមក​ទល់នឹង​ពេលនេះ ក៏​នៅតែមាន​អ្នកគាំទ្រ និង​អ្នកសិល្បៈ​មួយចំនួន ហាក់​មិនទាន់​ដឹងថា​លោក​មាន​កូនស្រី​ដ៏​ស្រស់​ស្អាត​បែបនេះ​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ក្នុង​ការឡើង​ច្រៀង​ក្នុង​ឆាក​ប្រគំ​តន្ត្រីមួយ​នៅ​ស្ថានីយ​ទូរទស្សន៍​PNN​ នាថ្ងៃនេះ យុវតី​ម្នាក់ ឈ្មោះ​វណ្ណ ណា​ណា ត្រូវបាន​ពិធីករ ពិធី​ការិនី ជជីក​សួរដេញដោល​ពី​ប្រវត្តិ​ផ្ទាល់ខ្លួន ពិសេស​សួរ​ទាក់ទង​ទៅនឹង​ថា​តើ មាន​បងប្អូន​ជា​អ្នកសិល្បៈ​ដែរឬទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្លាមនោះ វណ្ណ ណា​ណា បាន​ឆ្លើយថា មាន ដោយ​ឪពុក​ជា​តារាចម្រៀង​ឈ្មោះ​វណ្ណា ស័ក្ដិ ហើយ​យាយ​ឈ្មោះ​ណ​យ សំណាង ជាតា​រាច​កំប្លែង និង​ជា​អ្នក​អា​យ៉ៃ​។ គ្រាន់តែ​ឮ​ពាក្យ​នេះ ភ្លាម ធ្វើ​ឲ្យ​ពិធីករ ពិ​ធី​ការិនី មានការ​ភ្ញាក់ផ្អើល ដោយ​មិន​នឹកស្មានថា តារាចម្រៀង​រូបនេះ មានកូន​ស្រី​ធំ និង​ស្រស់ស្អាត​បែបនេះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែសីហា តារាចម្រៀង​វណ្ណា ស័ក្តិ ត្រូវជា​កូនលោក​យាយ​ណ​យ សំណាង បាន​នាំ​កូនស្រី​ម្នាក់​ឈ្មោះ​កញ្ញា​វណ្ណ ណា​ណា ឡើង​ច្រៀង​នៅ​ឆាក​តន្ត្រី​អាស៊ីអាគ្នេយ៍ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ម្ដង​រួចមកហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​យុវតី វណ្ណ ណា​ណា​ផ្ទាល់ ក៏បាន​ធ្វើ​ឲ្យ​មហាជន​មួយចំនួន កាន់តែ​ស្គាល់​មួយកម្រិត​ថែមទៀត​ផងដែរ ក្រោយពី​បង្ហាញ​វត្តមាន​ចូលរួម​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​២​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ ​​តារាចម្រៀង វណ្ណា ស័ក្តិ ក៏បាន​បកស្រាយចម្រៀងមួយបទ យ៉ាងពីរោះ ជាមួយ​កូនស្រីរបស់ខ្លួន​ខាង​លើ​នេះ​ផងដែរ ក្នុង​កម្មវិធី​តន្ត្រីរបស់ ប៉ុស្តិ៍ទូរទស្សន៍ ភីអិនអិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​ទៀត នៅ​ថ្ងៃទី២ ខែ​សីហា ឆ្នាំ​២០២១ វណ្ណ ​ណា​ណា បាន​បង្ហោះ​ទិដ្ឋភាព​ក្នុង​ពិធី​ខួប​កំណើត​របស់ខ្លួន ដោយ​ឃើញ​វត្ត​មាន​លោក វណ្ណា ស័ក្ដិ ជាឪពុក និង​លោក​យាយ ណយ សំណាង ជា​យាយ ចូលរួម​ផងដែរ មើល​ទៅ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​ទិដ្ឋភាព​ក្នុង​ពិធី​ខួប​កំណើត​របស់​ខ្លួន​នោះ​ វណ្ណ ណាណា បាន​សរសេរ​សារ​យ៉ាង​ខ្លីបែបនេះ​ថា «Happy birthday to me​នេះ​សុទ្ធតែ​ជា​រូបភាព​កាល​ពី​ម្សិលមិញ​ ដោយសារ​អ៊ំ​រវល់​ទើប​ធ្វើអោយមុនថ្ងៃ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment