នៅ សុធា​រី​ដា ដែល​ល្បី​មុខ​ដូច អ្នកនាង អម្ពរ ទេវី បាត់​មុខ​ពី​ភាពយន្ដ​ខ្មែរ​ជាង​២០​ឆ្នាំ ​តាមពិត​កំពុង​សម្ងំ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ បើ​រំឭក​ដល់​តារាភាពយន្ដ​បុរាណ​ខ្មែរ កាលពី​សម័យមុន អ្នកនាង នៅ សុធា​រី​ដា ប្រិយមិត្ត​មួយចំនួន ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា អ្នកនាង ជា​តួអង្គ​ស្ត្រី​ពរ​ពោះ ដែលជា​ម្ដាយ​របស់​ព្រះ​គោ និង​ព្រះ​កែវ ក្នុង​រឿង «​ព្រះ​គោ​ព្រះ​កែវ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា តារា​សម្ដែង​ស្រី ដែល​ល្បី​ថា មានមុខមាត់​ស្រដៀង អ្នកនាង អម្ពរ ទេវី រូបនេះ បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ អស់​រយៈពេល​ប្រមាណ​២០​ឆ្នាំ​មកហើយ ជាហេតុ​ធ្វើឱ្យ​បណ្ដា​អ្នកគាំទ្រ និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន មានការ​ងឿងឆ្ងល់ ថា​តើ​នាង​ពេលនេះ ទីនោះ សុខទុក្ខ​យ៉ាងណា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្របពេល​កំពុងមាន​ចម្ងល់​មួយចំនួន​បានកើត​ឡើង​នេះ ក៏មាន​ប្រភព​មួយចំនួន បាន​អះអាងថា តារា​ស្រី​រូបនេះ កំពុងតែ​សម្ងំ​កសាង​ជីវិត​គ្រួសារ​នៅ​សហរដ្ឋអាមេរិក​យ៉ាង​មាន សុភមង្គល ជាមួយ​ស្វាមី ព្រមទាំង​កូន​ពេញ​កំលោះ​របស់​អ្នកនាង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះជា​បញ្ចប់​អាជីព​ជា​អ្នកសិល្បៈ​រយៈពេល​ប្រមាណ​២០​ឆ្នាំ​មកហើយ​ក៏ដោយ តារា​សម្ដែង ដែល​ពេញ​ដោយ​ទេពកោសល្យ និង​ចំណេះដឹង​ផ្នែក​សិល្បៈ​សម្ដែង​រូបនេះ នៅតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន​ដដែល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​បញ្ចប់​អាជីព​ជា​អ្នកសិល្បៈ​នេះ អ្នកនាង នៅ សុធា​រី​ដា បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ចម្រៀង​កាយវិការ និង​ភាពយន្ត​ផងដែរ​។ កាលនោះ គេ​ចាំបាន​ថា អ្នកនាង តែង​បង្ហាញ​វត្តមាន​ជាច្រើន​ក្នុង​ផលិតកម្ម​ឆ្លងដែន​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment