ប្រិយមិត្តមួយចំនួន ទំនងជាជ្រាបរួចមកហើយថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីឃើញរូបសម្រស់ជាថ្មីរបស់តារាសម្ដែង ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស បន្ទាប់ពីកែកុនរយៈពេលជាង១០ថ្ងៃនោះ។
ការចាប់អារម្មណ៍នេះ កើតឡើង ក្រោយពីទំព័រហ្វេសប៊ុកមួយឈ្មោះ«Feline Beauty&Spa» បានបង្ហោះវីដេអូ រ៉ូស កែកុនចម្រុះ អមដោយសារបញ្ជាក់ដូច្នេះថា «ច្រមុះបាន15ថ្ងៃ ភ្នែកបាន13ថ្ងៃ តិចលង់ណាបងប្អូន តិចមើលអត់ស្គាល់អូន ណា កែហើយស្អាតដូចឥណ្ឌា»។
នៅពេលឃើញរូបនោះ ទន្ទឹមនឹងការចាប់អារម្មណ៍ ក៏មានមតិមួយចំនួន បាននិយាយដៀមដាម រហូតទំព័រហ្វេសប៊ុកខាងលើទ្រាំអត់បាន ឆ្លើយតបថា «ធុញណាស់បងប្អូនទាំងអស់គ្នាអើយ អោយតែផុសរូបរ៉ូសដឹងតែម្នាក់ៗចូលមើលងាយដៀមដាមគាត់រហូត ហើយគាត់មិនដែលតបតសោះ នៅមានបុគ្គលិកគ្លីនិកមួយចំនួនចូលមកឆ្លៀតឱកាសជិះជាន់ខាងខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៀត។
ពិតជាអាណិតណាស់ ហេតុតែខាងពួកគាត់អត់ភ្ញៀវ អ្វីក៏ពួកគាត់ធ្វើបានដែរ។ កម្មពៀរមានពិតណាប្អូនៗ កុំដោយសារតែចង់អូសទាញភ្ញៀវខាងគេធ្វើអោយបាត់បង់តម្លៃជាមនុស្សរបស់ខ្លួនឯង!»។
ជាមួយគ្នានេះ ក៏មានទំព័រហ្វេសប៊ុកមួយចំនួនតូច បានយករូបតារាសម្ដែងអាណារ៉ូស ទៅកាត់.ត ភ្ជាប់ជាមួយពាក្យពេចន៍លេងសើចថា មុខដូចព្រាប ដូចអាបជាដើម ទើបធ្វើឲ្យតារាសម្ដែង ដែលចូលចិត្តហូបសាលាដរូបនេះ ទ្រាំអត់បាន បង្ហោះវីដេអូក្នុងបណ្ដាញសង្គមទីកតុធ្វើការឆ្លើយតបឥតសំចៃតែម្ដង។
នៅក្នុងវីដេអូ រយៈពេលជាង១នាទីនេះ រ៉ូស បានអះអាងថា ការកែកុន គេមិនដែលកែមុខគេឲ្យអាក្រក់នោះទេ គេកែ គឺគេកែពីអាក្រក់មកស្អាតហើយ ហេតុអ្វីបានយករូបខ្លួនទៅកាត់.តប្រៀបដូចខ្មោច ដូចតុក្កតា ដូចព្រាប ដូចអាប នោះ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖