ប្រិយមិត្ត បានជ្រាបរួចមកហើយថា នាយពែកមី ជាតារាកំប្លែងដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា ដោយឈរជើងលើវិថីសិល្បៈអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ក្រោយពីវិវឌ្ឍខ្លួនពីកម្មករសំណង់នោះ។
ទោះបីពេលនេះ នាយពែកមី មានកេរ្តិ៍ឈ្មោះល្បីល្បាញលើវិថីសិល្បៈក៏ពិតមែន តែនាយមិនដែលភ្លេចកំណើតរបស់ខ្លួនឡើយ ហើយភរិយា ដែលកម្សត់កម្រ ជាមួយគ្នានោះ ក៏នាយតែងតែថតរូបបង្ហោះ និងបញ្ជាក់ពីជំហរនៃការស្រឡាញ់របស់ខ្លួនមិនប្រែនោះដែរ។
ឈរជើងលើវិថីសិល្បៈមួយនេះ នាយពែកមី បានយឹតយោងបងប្អូនរបស់ខ្លួនជាច្រើន ឲ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរ ហើយនាងក៏មិនដែលភ្លេចអ្នកមានគុណរបស់ខ្លួននោះដែរ ដោយនាយតែងតែទិញរបស់ឆ្ងាញ់ៗឲ្យពួកគាត់ពិសា និងសង់ផ្ទះយ៉ាងស្កឹមស្កៃនៅស្រុកកំណើតជូនពួកគាត់ផងដែរ។
ចំពោះឪពុកម្ដាយក្មេក ដែលជាអ្នកមើលថែ ថ្នាក់ថ្នម ភរិយារបស់ខ្លួនតាំងពីតូចក្រូចឆ្មារនោះ ក៏នាយមិនភ្លេចគុណនោះដែរ ដោយកាលពីពេលថ្មីៗនេះ នាយបានធ្វើពិធីក្រុងពាលី សង់ផ្ទះថ្មីជូនពួកគាត់ ធ្វើឲ្យមហាជនផ្ទុះការសរសើរពេញហ្វេសប៊ុក រហូតសារព័ត៌មានយកទៅចុះផ្សាយព្រោងព្រាត។
ដោយឡែក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ នាយពែកមី បានបង្ហោះរូបថតផ្ទះកំពុងសាងសង់ជូនម្ដាយឪពុកក្មេកជាច្រើនសន្លឹក ហើយប្រាប់ថា «ចាក់ជណ្ដើរផ្ទះម៉ែក្មេក ធ្វើជូនម៉ែក្មេក ដើម្បីអរគុណគាត់ កាលចូលស្តីដណ្តឹងកូនគាត់ គាត់យកតែ500$ទេ តែពេលខ្ញុំរកលុយអត់បាន គាត់ជួយចេញ300$ អោយការ កំសត់អត់បងប្អូន ? ឥឡូវប្រពន្ធមុខចាស់ជាងម៉ែទៀត»៕