រាជធានីភ្នំពេញ: កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅម្សិលមិញនេះ មានហេតុការណ៍អគ្គីភ័យដ៏កក្រើកមួយបានកើតឡើង ដោយបានសាបឆេះ និងលេបត្របាក់ទីកន្លែងចំណតរថយន្តមួយកន្លែងរបស់ក្រុមហ៊ុនវីរ:ប៊ុនថាំ ដោយនៅក្នុងហេតុការណ៍ដ៏រន្ធត់នោះ ក៏បានឆក់យកជីវិតមនុស្សម្នាក់ផងដែរ។
យ៉ាងណាមិញក្រោយពីកើតហេតុការណ៍ដ៏រន្ធត់នេះ ស្រាប់តែមានគណនីហ្វេសប៊ុក ដែលអះអាងថាជាបងប្រុស និងជាមិត្តភក្តិរបស់ជនរងគ្រោះបានចេញមកទម្លាយយ៉ាងដូច្នេះថា÷
ខ្ញុំបានបាត់ប្អូនប្រុសម្នាក់ឈ្មោះ លឹម ចន្នារិទ្ធ ធ្វើនៅ ក្រុម ហ៊ុន វីរ:ប៊ុនថាំ នៅក្បែរខណ្ឌជ្រោយចង្វារ ភ្នំពេញ ដែលផ្ទះ កាស់កាលពីរសៀលនេះ (៣០.៧.២០២១) ហើយខ្ញុំបាទ ទាក់ទងទៅគាត់ហើយមិនចូលសោះ បើ
តាមរបាយការណ៍ អគ្គីភ័យនៅនឹងកន្លែងកើតហេតុមានអ្នកស្លាប់ម្នាក់ មិន ស្គាល់អត្តសញ្ញាណ,ខ្ញុំសូមបញ្ជាក់អត្តសញ្ញាណ ឈ្មោះ លឹម ចន្នារិទ្ធ ភេទប្រុស ទីកន្លែងកំណើត : ភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត, លេខខ្ញុំ 078900808
សាររបស់បងប្រុស
បន្ថែមលើសពីនោះ មិត្តជិតស្និទ្ធនឹងជនរងគ្រោះនាក់ ក៏បានចេញមកទម្លាញរូបភាព អមដោយសារប៉ុន្មានម៉ាត់ថា÷
សាររបស់មិត្តភក្តិ
#គួរឲ្យសង្វេគណាស់ ភ្លើងឆេះស្លាប់នៅក្នុងឡានក្រុង មិនដឹងថាឯងក្តៅប៉ុណ្ណាទេសម្លាញ់ ប្រហែលជាឯងខំស្រែកហៅម៉ែ ឪបងប្អូនមិត្តភ័ក្តិ ឲ្យជួយយ៉ាងណាទេ គ្នាអាណិតឯងណាស់ សម្លាញ់ បើមានជាតិក្រោយយើងនិងធ្វើជាបងប្អូននិងគ្នាទៀត សូមឲ្យដួងវិញ្ញាណរបស់ឯង ទៅកាន់សុគតិភពចុះ ជួបនៅពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ.
សាររបស់មិត្តភក្តិ
ប្រភពពីkhmerload
ចង់ជ្រាបកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ÷