រាជធានីភ្នំពេញ ៖ អតីតតារាសម្ដែងឆ្នើមអ្នកនាង ដាញ់ ម៉ូនីកា បច្ចុប្បន្នកំពុងតែរស់នៅលើទឹកដីប្រទេសអូស្រ្តាលី និងមានកូន២នាក់ជាចំណងអាពាហ៍ពិពាហ៍នឹងស្វាមី ។
ដោយឡែកថ្មីៗនេះ តួឯកស្រីក្នុងរឿង «ទុំទាវ» និងរឿង «មរណមាតា» អ្នកនាង ដាញ់ ម៉ូនីកា បានធ្វើឱ្យអ្នកគាំទ្រនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីនាងបានបង្ហោះរូបភាពមួយសន្លឹក ព្រមជាមួយនឹងសំណេរប៉ុន្មានឃ្លាយ៉ាងមានន័យ និងចាក់ដោតខ្លាំងថា «អ្នកនេះមិនល្អអ្នកនោះមិនល្អ ចុះអ្នកដើរនិយាយពីនោះល្អប៉ុណ្ណាទៅ» ។
យ៉ាងណាការជាមួយគ្នានោះ ដាញ់ ម៉ូនីកា ក៏ត្រូវបានគេសន្និដ្ឋានថា ទំនងមានអ្នកណានិយាយអ្វីមិនល្អពីក្រោយខ្នងនាងហើយ ទើបធ្វើឱ្យនាងក្ដៅចិត្តនិយាយយ៉ាងដូច្នេះ ប៉ុន្តែក៏មានមតិជាច្រើនបានសម្ដែងការពេញចិត្តខ្លាំងចំពោះការលើកឡើងរបស់អតីតតារាស្រីរូបនេះផងដែរ ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖