មណ្ឌលគិរី៖ ពិតណាស់ ជាអតីតហ្វ្រេសស៊ីស្រីរូបស្រស់ ខ្ពស់ស្រលះ និងជាពិធីការិនីកំពុងតែល្បីឈ្មោះបោះសម្លេង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បច្ចុប្បន្ននេះនាងជាពិធីការិនីល្បីល្បាញ ប្រចាំនៅក្នុងស្ថានីយទូរទស្សន៍បាយ័នកំពុងតែទទួលបាន នូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីអ្នកគាំទ្រ ជាមួយនឹងថ្វីមាត់ និងសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន។
តួយ៉ាង ប៉ុន្មានថ្ងៃមុននេះ ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើដំណើរទៅដល់ទឹកដីខេត្តមណ្ឌលគិរី ឯណោះ ដើម្បីបំពេញការងារមួយចំនួន ក៏ដូចជាធ្វើដំណើរកម្សាន្ត ស្រូបយកខ្យល់អាកាសធម្មជាតិ ដ៏បរិសុទ្ធនៅទីនោះផងដែរ។
ជាក់ស្តែង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏មិនបានភ្លេចថតយករូបភាពស្អាតៗ ជាមួយនឹងទេសភាពធម្មជាតិ ដ៏ស្រស់បំព្រងនៅទឹកដីសមុទ្រឈើ ខេត្តមណ្ឌលគិរី។
ទន្ទឹមនឹងនេះផងដែរ គេសង្កេតឃើញថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានថតរូបភាពយ៉ាងស្អាតៗរបស់ខ្លួនជាច្រើនសន្លឹក ក្នុងទឹកដីខេត្តមណ្ឌលគិរី ជាមួយនឹងធម្មជាតិស្រស់បំព្រង ក៏ដូចជាបង្ហាញសម្រស់ដ៏ស្រស់ផូផង់ អមដោយទិដ្ឋភាពធម្មជាតិបៃតង និងភ្នំយ៉ាងស្រស់ស្អាតតែម្តង ៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖