រាជធានីភ្នំពេញ ៖ ដៃគូបង្ករសំណើចយ៉ាងសាកសមរបស់តារាកំប្លែងពីរដួង គឺស្រីស្រស់អ្នកនាង ម៉ក់ សុគន្ឋដានិច្ច ហៅនាង ប្រិមប្រិយ និង នាយក្រិន បានរសាត់ឃ្លាតឆ្ងាយពីចក្ខុអារម្មណ៍របស់បងប្អូនទស្សនិកជន បន្ទាប់ពីពួកគេបានបាត់ដំណឹងពីអាជីព បើទោះបីជាបច្ចុប្បន្នក្រុមកំប្លែងរបស់ពួកគេ ដែលមានលោក ជួង ជី ហៅនាយកុយ និងនាយក្រិម នៅតែមានសកម្មភាពជារឿយៗក្ដី ។
ប៉ុន្តែយ៉ាងណា ការបាត់ដំណឹងរបស់តារាកំប្លែងមាឌល្អិត នាយក្រិន គឺត្រូថបានគេដឹងថា ដោយសារតែពេលនេះ នាយក្រិន មានជំងឺប្រចាំកាយនៅឯស្រុកកំណើត នៅខេត្តបាត់ដំបង និងរស់នៅឆ្ងាយពីភ្នំពេញពិបាកធ្វើដំណើរមកចូលរួមសម្តែង ។ ដោយឡែកអវត្តមានរបស់តារាកំប្លែងសម្បូរវោហាស័ពនាង ព្រិមប្រិយ វិញ គឺពុំមានអ្នកណាបានដឹងពីដំណឹង ឬមូលហេតុពិតឡើយ ។
ហើយការបាត់បង់សមត្ថភាពដោយសារបញ្ហាសុខភាពរបស់ នាយក្រិន ក៏ដូចជាការបាត់ដំណឹងពីអាជីពរបស់សិល្បការិនីកំប្លែងនាង ប្រិមប្រិយ នេះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការសោកស្ដាយជាពន់ពេក ដ្បិតតារាកំប្លែងទាំងពីរដួងនេះតែងតែបង្ករសំណើចដល់ទស្សនិកជនមិនចេះរីងស្ងួត និងចង់ឱ្យពួកគេទាំងពីរមានវត្តក្នុងអាជីពកំប្លែងជាថ្មីថែមទៀតផង បើទោះបីជាពេលឥឡូវនេះមានអ្នកជំនាន់ក្រោយច្រើនគរដូចភ្នំពេញក្ដី ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖