កាន់តែក្ដៅ! ក្រោយ​ភរិយា​ទម្លាយ​វីដេអូ​មួយ​នេះ, លោក សុវណ្ណរិទ្ធី នៅ​មិន​សុខ ចេញ​មុខ​បញ្ជាក់​លើក​ចុង​ក្រោយ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ពុក​​ម៉ែ​បង​ប្អូន បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១​កន​កន្លង​ទៅ​នេះ អ្នកនាង មាស សុជាតា បាន​កាន់​កាំបិត​ប៉័ងតោ​កាប់​ឡាន​លោក​សុវណ្ណ រិទ្ធី ដែល​ចត​នៅមុខ​បន្ទប់​ជួល​បណ្ដាល​ឲ្យ​ខ្ទេច​កញ្ចក់ ស្តុប​ក្រោយ និង​កន្លែង​ផ្សេងៗ​ទៀត ដោយ​ចោទ​ថា លួចលាក់​មាន​ស្រីនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក រឿង​នេះ ហាក់​ស្ងប់ស្ងាត់​ទៅ​ហើយ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ អ្នកនាង មាស សុជាតា បាន​បង្ហោះ​រូ​ថត និង​វីដេអូ ជា​ភស្តុតាង អម​ដោយសារ​បញ្ជាក់​ដូច្នេះ​ថា «​នេះ​ជា​រូប​ភស្តុតាង​ ដែល​គេ​មាន​ស្រី​ថ្ងៃ​ទី ២៥.១២.២០២០ អ្នកណា​ត្រូវ​អ្នកណា​ខុស ទុក​ច្បាប់​ជា​អ្នក​ដោះស្រាយ​ចុះ​…..​អ៊ំ​ពូ​មីង​ទាំងអស់គ្នា​អាច​ពិចារណា​តា​ម​កា​គួរ​បាន​……​សូម​អរគុណ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​ឃើញ​ការ​បង្ហោះ​បែបនេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Oun Boromey» បានលើកឡើង​បញ្ជាក់​បន្ថែម​ថា «​ដូច​ខ្ញុំ​និយាយ​ចឹ​ង​ខ្ញុំ​ដំបូង​មិន​ចង់​ចេះដឹង​ទេ តែ​ខ្ញុំ​ឃើញ​2​ដង​ហើយ មួយ​កញ្ញា​Yu Bi នឹង ខ្ញុំ​ដំបូង​មិន​ចង់​ថត​ដោយសារ​មែន​រឿង​គ្រួសារ​ខ្ញុំ​ដឹង​ត្រឹម​ក្នុង​ចិត្ត​ទៅ​បាន​ហើយ តែ​ពេលនេះ​ខ្ញុំ​ចិត្ត​ស្រី​ដូចគ្នា​ពិត ជា​ហួសចិត្ត​ខ្លាំង​ណាស់ ដែល​ប្ដី​ពិន​សម្ដែង ប្រពន្ធ​មិនសូវ​ពិន​សម្ដែង​ដូច​ប្ដី​ទៅជា​ជនរងគ្រោះ សូម​ជួយ​លើកទឹកចិត្ត​បង​socheata ផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក សុវណ្ណ​រិទ្ធី ដោយ​ឃើញ​ភរិយា នៅតែ​បន្ត​គាស់កកាយ​រឿង​នេះ​ទៀត ក៏បាន​បាន​បង្ហោះ​សារ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ដោយ​បញ្ជាក់​ថា «​រឿង​ភាគ​ឥណ្ឌា​ក៏មាន​វគ្គ​បញ្ចប់​! ចុះ​រឿង​ជីវិត​ខ្ញុំ​រាល់​ថ្ងៃនេះ​តើ​ថ្ងៃ​ណា​ទើប​អ្នក​ព្រម​បញ្ចប់​! មាន​មាន​វគ្គ​ថ្មី​រហូត​ជិត​កន្លះ​ឆ្នាំ​ហើយ​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាណិត​ចិត្ត​ពុក​ម៉ែ​បងប្អូន​មួយចំនួន​ដែល​គាត់​កំពុង​ធុញទ្រាន់​ផង​! ឈប់​បាន​ឈប់​ទៅ ព្រោះ​ជិត​ដល់​ថ្ងៃ​ឡើង​តុលាការ​ហើយ​! បើ​រស់នៅ​ជាមួយ​ខ្ញុំ​លែងកើត ខ្ញុំ​ជា​មនុស្ស​អាក្រក់ លែង​លះ​ខ្ញុំ​តាមផ្លូវ​ច្បាប់​ពេល​ថ្ងៃ​ឡើង​តុលាការ​ទៅ​។ ខ្ញុំ​សូម​អង្វរ … ឈប់​ផុស​រឿង​ដដែល … ឲ្យ​ពុក​ម៉ែ​បងប្អូន​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​នាំអោយ​ពួកគាត់​អូស​ទៅ​ឃើញ​គួរ​ធុញទ្រាន់​ណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្បាប់​មាន … បើ​ខ្ញុំ​ខុស​ប្តឹង​ខ្ញុំ​ទៅ ល្មមៗ​ឈប់​បង្កើត​រឿង​ដដែល​បែបនេះ​ទៀត​ទៅ​។ ទុកពេល​អោយ​ពុក​ម៉ែ​បងប្អូន​មួយចំនួន​គាត់​តាមដាន​រឿង​សង្គម​ល្អៗ​ខ្លះ​ផង ខ្ញុំ​សុំ​អង្វរ។ ហើយ​នេះ​ក៏​ជាការ​បង្ហោះ​ចុងក្រោយ​សម្រាប់​ខ្ញុំ​ឆ្លើយតប​ទៅ​នាក់​ដែរ​៕ ចាំ​ជួបគ្នា​នៅ​តុលា​ការចុះ !!!!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងនេះ​ផងដែរ អ្នកគាំទ្រ​ពួកគេ​មួយចំនួន ពិតជា​ចង់​ឲ្យ​ពួកគេ​វិល​មក​ដូច​ពីមុន​ខ្លាំងណាស់ ហើយ​ថែមទាំង​លើកយក​Caption​ពីមុន ដែល​ពួកគេ​ធ្លាប់​ផ្អែមល្ហែម​ជាមួយគ្នា​ទៀតផង​។ ចំពោះ​Caption​នោះ ត្រូវបាន​លោក​សុវណ្ណ​រិទ្ធី បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃ​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​បញ្ជាក់​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ពេលវេលា ជា​មាសប្រាក់ តែ​មាសប្រាក់​មិន​អាច​ទិញ​ពេលវេលា​បាន​ឡើយ​» អរគុណ​ភរិយា​ដ៏​ល្អរ​បស់បង រយ​:​ពេល​៧​ឆ្នាំ​មកនេះ​អូន​បានផ្តល់​ស្នាមញញឹម​នឹង​ក្តី​ស្រលាញ់​អោយ​បង​ច្រើនណាស់​……..៚Meas Socheata❤️Sovann Rithy»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



ចំពោះវីដេអូ១ទៀតសូមចុច

Related posts

Leave a Comment