គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង លី អ៊ីវ៉ាធីណា បានបង្ហាញវត្តមានមនុស្សម្នាក់ ដោយអះអាងថា ជាអង្គរក្សបេះដូងទៀត។ ទោះយ៉ាងណា មនុស្ស ដែលនាងបានបង្ហោះមុខនោះ បានបាត់បង់ជីវិតទៅហើយកាលពីយប់មិញ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ លី អ៊ីវ៉ាធីណា បានរៀបរាប់ទាំងទឹកភ្នែកថា «ចេមិនចង់ជឿសោះថាប្អូនចេត្រូវស្លា.ប់យប់មិញ.ចេគេងមិនលក់ទេធ្មេញភ្នែកឃើញតែមុខអូន..យើងទើបជួបគ្នាថ្មីថ្មីសោះ.ឡូវអូនទៅចោលចេចឹង…..
សូមអូនទៅអោយបានសុខ.កុំអោយអាយុខ្លីដូចជាតិនេះ……ចេជូនដំណើរអូនជាលើកចុងក្រោយ..ជាតិក្រោយយើងធ្វើបងប្អូនជាមួយគ្នាទៀតណាអូន…លែងមាន អង្គរក្សការពារចេទៀតហើយ…ប្អូនតម្លាញ់របស់ចេចេ..»។
ជាមួយគ្នានេះ មានអ្នកគាំទ្រ ជាច្រើន បានចូលរួមរំលែកទុក្ខ ហើយក្នុងនោះក៏មានអ្នកខ្លះលើកជាសំណួរថាតើរូបគេកើតអី? ហើយជាការឆ្លើយតប ត្រូវបានតារាចម្រៀងលី អ៊ីវ៉ាធីណា បញ្ជាក់ច្បាស់ៗថា «អរគុណបងប្អូនទាំងអស់គ្នា…ប្អូនគាត់គ្រោះ.ថ្នាក់ចរាច.រណ៍យប់មិញ…»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ លី អ៊ីវ៉ាធីណា បានបង្ហាញមុខមនុស្សសំខាន់ខាងលើនេះ ហើយបញ្ជាក់ថា ថា«ផុសមួយអង្គរក្សបេះដូងមួយមើល»។ តាមរយៈសំណេរយ៉ាងខ្លីនេះ បានធ្វើឲ្យអ្នកគាំទ្រគិតថា តារាស្រីរូបនេះ មានសង្សារជាTomboy ឬស្រីស្រលាញ់ស្រីដូចគ្នា។
ទោះយ៉ាងណាពេលនេះ បានលាតត្រដាងហើយថា មនុស្សនោះ ជាអង្គរក្សការពារ លី អ៊ីវ៉ាធីណា មែន តែមិនមែនជាគូស្នេហ៍ដូចការគិត នោះឡើយ។ ទោះយ៉ាងណា យើងសូមចូលរួមរំលែកទុក្ខជាមួយ តារាចម្រៀង លី អ៊ីវ៉ាធីណា និងក្រុមគ្រួសារ ដែលបាត់បង់សាច់ញាតិ ត្រឹមមួយប៉ប្រិចភ្នែក៕