រាជធានីភ្នំពេញ៖ រាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក កែវ វាសនា កំពុងតែមានសេចក្តីសុខជាខ្លាំងទាំងអាជីពជាអ្នកសិល្បៈ ការរកស៊ី និងសុភមង្គលជាមួយភរិយា ក៏ដូចជាកូនប្រុស កូនស្រីទាំងពីរនាក់ផងដែរ។បើទោះបីជាមួយរយៈចុងក្រោយនេះបទចម្រៀងរបស់លោក កែវ វាសនា ហាក់
មិនសូវទទួលបានការគាំទ្រយ៉ាងណាក្តី ក៏ម្ចាស់បទ “លែងហ៊ានប្រាថ្នា” រូបនេះនៅតែជោគជ័យខ្លាំងទៅលើមុខរបររកស៊ីរបស់ភរិយា ខណៈដែលលោកក៏ធ្លាប់និយាយប្រាប់អ្នកសារព័ត៌មានថា ចំណូលរបស់លោកពីការងារសិល្បៈ មិនអាចប្រកួតប្រជែងឈ្នះចំណូលរបស់ភរិយាលោកពីការរកស៊ីបាននោះទេ។
ជាក់ស្តែងនៅមុននេះបន្តិច គេឃើញនៅលើផេកហ្វេសប៊ុករបស់រភិយាលោក កែវ វាសនា បានបង្ហោះរូបភាពជាច្រើន ជាមួយស្វាមី ដោយក្នុងនោះអ្នកទាំងពីរ បានស្លៀកសំលៀកបំពាក់បែបប្រពៃណីខ្មែរក្នុងឈុតកូនកម្លោះ កូនក្រមុំ ដើម្បីរំលឹកអនុស្សាវរីយ៍ ជាមួយគ្នា ដែលមើទៅគូស្វាមីមួយពិតជាស្រស់ស្អាត ហាក់បីដូចកម្លោះក្រមុំតែម្តង។
ដោយឡែកក្នុង ភរិយា របស់លោក កែវ វាសនា ក៏បានភ្ជាប់ជាមួយសំណេរ៖ អាយុច្រើនហើយ អត់មានពេលខឹង អត់មានពេលស្អប់ 10ឆ្នាំមិនមានច្រើនដងទេសម្រាប់ជីវិតគូ យើងត្រូវស្រលាញ់គ្នា យកចិត្តទុកដាក់គ្នា ឲដំលៃគ្នា
ដូចដែលកាលយើងស្នេហ៍គ្រាដំបូង អរគុណការតរស៊ូរភាពស្មោះត្រង់របស់យើងទាំងពីរដែលធ្វើអោយយើងមានថ្ងៃនេះ ដើរដល់គោលដៅដែលយើងចង់បានដែលយើងធ្លាប់គិតកាលLim SokunthearyLim Sokuntheary
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖