រាជធានីភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាប្រុសទ្រនំហង្សមាសលោក វង្ស តារារតនា បានបង្ហោះរឿងរ៉ាវក្ដៅស្លឹកត្រចៀកមួយ ខណៈលោករងការដៀលប្រមាថខ្លាំងៗពីបុរសម្នាក់នៅលើបណ្ដាញសង្គម ថាជាអ្នកចម្រៀងជាប់គុក បំផ្លាញសង្គមថោកទាប ដែលពាក្យសម្ដីអសុរសគ្មានការពិតទាំងនេះហាក់មើលងាយ និងប៉ះពាល់ដល់កិត្តិយសរបស់លោកធ្ងន់ធ្ងរផងដែរ។
យ៉ាងណាក្ដី ជុំវិញបញ្ហាដៀលប្រមាថបំព្លើសការពិតទាំងមិនស្គាល់ពីលោកច្បាស់នេះដែរ ត្រូវបានម្ចាស់បទ«ស៊ូឃ្លាត» វង្ស តារារតនា រៀបរាប់តបទៅវិញចំៗគ្មានទុកមុខថា«បងស្គាល់ និង ដឹងពីខ្ញុំច្បាស់ហើយឬនៅបង បានហ៊ានប្រើពាក្យយ៉ាងនេះចេញមកកាន់ខ្ញុំ…? បើមិនដឹង មិនស្គាល់ខ្ញុំច្បាស់ទេ បងអាចសិក្សាម្តងទៀតបាន ហើយឆ្លុះកញ្ចក់មើលខ្លួនឯងជាមុនសិន មុននិងប្រើពាក្យទាំងនេះមកកាន់ខ្ញុំ»។
ដោយឡែកនៅពីក្រោមការបង្ហោះរបស់ អតីតបេក្ខជន The Voice Cambodia នេះដែរ គេឃើញមានអ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រជាច្រើនបានបង្ហាញការខឹងសម្បារបុរសអគតិនោះជាខ្លាំង ដោយមានអ្នកខ្លះបានខមិនកុំឱ្យអាដលគិតច្រើនថា«ឆ្កែវាតែងតែព្រុសតែអិញ្ចឹង កុំព្រុសតបវាវិញអី»៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖