រាជធានីភ្នំពេញ ៖ វាពិតជារឿងមួយដែលគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់កុមារតូចៗ ជាពិសេសក្មេងដែលទើបនឹងចេះលូន ឬរៀនដើរ ដូចករណីកូនង៉ែតង
អាយុ១០ខែម្នាក់ ស្ទើរតែស្លាប់ស្ទើរតែរស់ ដោយសារតែយកគ្រាប់ទៀបញាត់ចូលក្នុងមាត់ ហើយឈ្លក់ចូលបំពង់ខ្យល់ ។
យោងតាមការបញ្ជាក់ពីមន្ទីរពេទ្យ គន្ធបុប្ផា បានឱ្យដឹងថា នៅរាត្រីថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ជីដូនហូបផ្លែទៀប ប្រហែស ចោលគ្រាប់នៅក្បែរ កូនង៉ែតទើបអាយុ១០ខែ យកញាត់មាត់ ឈ្លក់ចូលបំពង់ខ្យល់ ស្ទះដង្ហើម ក្បែរស្លាប់ ។ ម្តាយកូនង៉ែតបានឆ្លងកូវីដ១៩ផង បាននាំយកកូន មកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ។
ប្រភពបានបន្តឱ្យដឹងទៀតថា ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យវះកាត់ ដែលបានតស៊ូ យកគ្រាប់ទៀបនោះបាន ដោយប្រើពេលអស់៤ម៉ោងក្នុងបន្ទប់វះកាត់ ។ ហើយណាមកដល់ថ្ងៃនេះ កុមាររងគ្រោះក៏បានធូរស្រាលហើយផងដែរ ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖