អត់ដែលដឹងសោះ​! គាំទ្រ តារា​ចម្រៀង ពេជ្រ សោភា រាប់​ឆ្នាំ​ហើយ ទើប​ដឹង​ថា អាយ​ដល ​របស់​នាង ជា​នរណា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ពេជ្រ សោភា ជា​តារាចម្រៀង​ស្រី ជ្រកកោន​ក្រោម​ទ្រនំ​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​បាន​បង្ហាញខ្លួន​នៅ​ចុង​ឆ្នាំ ២០០៤ ជាមួយ​បទ​ចម្រៀង​ដំបូង​របស់​នាង « Better day» ជាមួយ DJ-​ស្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​មកដល់ពេលនេះ តារា​ចម្រៀង ពេជ្រ សោភា បាន​ឈរជើង​លើ​វិថី​សិល្បៈ​ជិត​២០​ឆ្នាំ​មក​ហើយ ជាមួយ​នឹង​កេរ្តិ៍ឈ្មោះ​ល្បី​តាមរយៈ​បទ​ចម្រៀង​ជាច្រើន ដោយមាន​ទាំង​ចម្រៀង​ទោល និង ចម្រៀង​ជា​ដៃគូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ពេជ្រ សោភា មានឈ្មោះ​ដើម​ថា ស៊ួ សោភា ដែល​បានដាក់​ឲ្យ​ដោយ​ឪពុកម្តាយ​របស់​នាង​ដែលមាន​ត្រកូល​ដូចគ្នា គឺ​ឪពុក​ឈ្មោះ ស៊ួ សា​វ៉ាន អាយុ​៧៧​ឆ្នាំ និង ម្ដាយ​ឈ្មោះ ស៊ួ សុភាព អាយុ​៦៧​ឆ្នាំ ។ ប៉ុន្តែ​ក្រោយមក នាង​ត្រូវបាន​ប្ដូរ​មក​ឈ្មោះ ពេជ្រ សោភា វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ពេជ្រ សោភា បានកើត​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​១៩៨៤ នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ សោភា​គឺជា​កូនពៅ​ក្នុងចំណោម​បងប្អូន​៥​នាក់ ប្រុស​១ ស្រី ៤​។ ម្ដាយ​ឪពុក​របស់​នាង​គឺ​អតីត​ជា​អ្នក​បេះ​បន្លែ បូត​ស្លឹក​អំពិល​លក់ និង ពេលខ្លះ​គាត់​ក៏​ធ្លាប់ រុញ​ធុង​អំពៅ​សាង ឬ លក់​ខ្យង​ខ្ចៅ នំកង​នំក្រូច​លក់​តាមផ្លូវ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា កន្លងមក អ្នកគាំទ្រ ពេជ្រ សោភា មិន​ដឹង​ទេ​ថា តារាចម្រៀង​រូប​ណា ជា​អាយ​ដល​ក្នុង​ដួងចិត្ត​របស់​នាង​នោះទេ​។ តែ​បើ​តាម​ការ​សង្កេត​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​អ្នកគាំទ្រ នោះ​, តារាចម្រៀង​ដែល ពេជ្រ សោភា ពេញ​ចិត្តជា Idol ក្នុងពេល​បច្ចុប្បន្ន​នេះ គឺ​តារា​ប្រុស​មួយរូប ដែល​កំពុង​រួមរស់​ក្នុង​ទ្រនំ​យក្ស​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ហើយ​ម្នាក់​នោះ​ទំនង​អាច​ជា​លោក ខេ​ម ព្រោះ​ជារឿយៗ តារា​ស្រី​រូបនេះ តែង​ស្ដាប់​បទ​ចម្រៀង​របស់គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងនេះ ម្ចាស់​បទ «​ហុយ ហុយ​» កញ្ញា ពេជ្រ សោភា ក៏​ធ្លាប់​ប្រាប់ឲ្យដឹង​តាមរយៈ​បណ្ដាញ​សង្គម​កាលពី​ថ្មីៗ​នេះ​ដែរ​ថា ខេ​ម គឺជា​តារា​ចម្រៀង​មួយរូប​ ដែល​នាង​គោរព​ស្រលាញ់ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​បទ​ចម្រៀង​មួយ​បទ​របស់ ខេ​ម ដែល​ធ្វើខ្លួន​ស្ដាប់​មិន​ចេះ​ជិនណាយ និង​ចូលចិត្ត​ស្ដាប់​ខ្លាំង​បំផុត គឺ​បទ «​នឹក​ពេលណា​យំ​ពេលនោះ​» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment