ភ័យ​ឡើង​ញ័រ! គិត​ថា ​ខ្មា,,ស​គេ ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខំ​លាក់​រឿង​មួយ​នេះ​ ជាង​១០​ឆ្នាំ ទីបំផុតដាច់ចិត្តទម្លាយហើយ ដោយរៀបរាប់យ៉ាងកម្សត់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ​មួយ​ចំនួន ​ទំនង​ជា បាន​ជ្រាប​រួច​មក​ហើយ នូវ​ខ្សែ​ជីវិត​របស់​អតីត​ពលករ​ប្រទេស​កូរ៉េ អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​​​​កើត​ចេញពី​ត្រកូល​កសិករ និង​មាន​ស្រុកកំណើត​ នៅ​ភូមិ ត្រពាំង​សាលា ស្រុក​បាភ្នំ ខេត្តព្រៃវែង ហើយក៏​ជា​អ្នក​ដែល​តស៊ូ​ខ្លាំង​បំផុត​ដើម្បី​ចាកចេញ​ពី​ភាព​ក្រីក្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ​បាន​ឆ្លងកាត់​ព្យុះភ្លៀង​រាប់មិនអស់​ក្នុង​ជីវិត​ មុន​នឹង​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ មាន​លុយ​វាល់​លាន​ដូច​​​ពេល​បច្ចុប្បន្ន​នេះ។ ស្រប​ពេល​កំពុង​ជោគជ័យ ​អ្នក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​ មិន​ភ្លេច​ឡើយ​នូវ​ទិដ្ឋភាព​អតីតកាល​មួយ​ចំនួន​ ហើយ​រឿង​ខ្លះ​បាន​ត្រឹម​តែ​លាក់​ក្នុង​ចិត្ត​មិន​ហ៊ាន​ហា​ស្ដី​ប្រាប់​អ្នក​ណា​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ា​ណា ពេល​នេះ អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា បាន​ដាច់ចិត្ត​ទម្លាយ​រឿងរ៉ាវ​អតីតកាល​ ដែល​មិន​អាច​បំភ្លេច​បាន​របស់​ខ្លួន​ហើយ កាលពី​ដើមឆ្នាំ២០២២ ក្រោយពី​បាន​លាក់វាទុក​រយៈពេល​ជាង១០ឆ្នាំ ព្រោះ​គិត​ថា​ខ្មាស​គេនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថត ១សន្លឹក អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា រៀបរាប់​ថា «យប់​នេះ​……​នឹកឃើញ​អនុស្សាវរីយ៍​រឿង​មួយ​ កាល​ជាង​ដប់​ឆ្នាំ​មុន​… ​ពេលនោះ​ខ្ញុំ​ទំនេរ​ពី​ធ្វើការ​ក៏​ឆ្លៀត​រុញ​រទេះ​ដើរ​រើស​អេតចាយ ខ្ញុំ​នៅ​មិនទាន់​ស្គាល់​ភ្នំពេញ​ច្បាស់​ទេ ដោយ​កន្លែង​លក់​អេតចាយ នៅ​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ។ ខ្ញុំ​បាន​កក់​លុយ​គេ​តិចតួច​គេ​ឱ្យ​រទេះ អេតចាយ ដើម្បី​ដើរ​រើស​យក​មក​លក់​ឱ្យ​គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​រុញ​រទេះ​ដើរ​វែក​ក្នុង​ថង់​សំរាម​តាម​ផ្ទះល្វែង ដើម្បី​រើស​អេតចាយ​ ខ្ញុំ​នៅចាំ​ដូច​ស្រពេចស្រពិល នៅ​ខាងក្រោយ​សាលា​សាមគ្គី នៅ​ខាងមុខ​ផ្ទះល្វែង​គេ​មាន​ថង់​សំរាម នៅ​ក្បែរ​ថង់​សំរាម​មាន​កាំបិត​ផ្គាក់​ចាស់​ច្រេស​ចាប់​ ហើយ​អត់​មាន​ដង​កាន់​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​គិតថា ​គេ​បោះចោល ក៏​រើស​ដាក់ចូល​ក្នុង​រទេះ​ទៅ ពេលនោះ​ម្ចាស់ផ្ទះ​អើតមើល​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រុញ​រទេះ​ដើរមក​មុខ ស្រាប់តែ​ម្ចាស់ផ្ទះ​នោះ​បើកទ្វារ​ចេញមក រក​កាំបិត​មិន​ឃើញ​បាន​ស្រែក​ឮៗ​ថា ចោរៗ​ៗ​ៗ​ៗ​ៗ​ៗ អ្នកជិតខាង​ចេញ​មក​ព្រោងព្រាត​ស្រែក​កំហក​ឱ្យ​ខ្ញុំ​ឈប់ គាត់​ប្រើពាក្យ​ថា​(​ឈប់​ភ្លាម​ហែង​ឈប់​ភ្លាម​!!)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ភ័យ​ឡើង​ញ័រ​ហើយក៏​ឈប់ មនុស្ស​ទាំងអស់​ដើរ​សំដៅ​យ៉ាង​លឿន​មករក​ខ្ញុំ ម្ចាស់ផ្ទះ ដើរមក​ដល់​ឱន​យក​កាំបិត ហើយ​ចង្អុលមុខ​ថាឱ្យ​ខ្ញុំ​។ ខ្ញុំ​នៅតែ​ស្រមើស្រមៃ​ទិដ្ឋភាព​នោះ​នៅក្នុង​ភ្នែក ខ្ញុំ​ពិតជា​បាក់​ទឹកចិត្ត​ណាស់​ពេលនោះ ​តែ​មិន​ហ៊ាន​ប្រាប់​នរណា​ដល់​ថ្ងៃនេះ ព្រោះ​គិតថា​ខ្មាស​គេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បាន​អាន​សារ​នេះ​ហើយ បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ សម្ដែង​ការ​អាណិត​ចំពោះ​ជីវិត​អតីតកាល​របស់​អ្នក​ឧកញ៉ា ក្នុង​នោះ តារា​ចម្រៀង វ័យក្មេង តន់ ចន្ទសីម៉ា ក៏បាន​ចែករំលែក​ចូល​ក្នុង​គណនី​ហ្វេសប៊ុក​របស់ខ្លួន ជាមួយ​នឹង​ស្ទីកឃ័រ ​បង្ហូរ​ទឹក​ភ្នែក​ទៀត​ផង៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment