Raymond Lamថាតែងតែសុំទោសភរិយាមុនជានិច្ចពេលឈ្លោះគ្នាទោះជាលោកមិនខុស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាភាពយន្តហុងកុងរូបសង្ហានិងមានកេរ្តិ៍ឈ្មោះល្បីល្បាញ លោក Raymond Lam បាននិយាយថា លោកជានិច្ចកាលតែងតែសុំទោសភរិយាមុនជានិច្ច នៅពេលពួកគេទាំងពីរនាក់មានបញ្ហានិងគ្នាឈ្លោះគ្នា ទោះជាលោកមិនមែនជាអ្នកខុសក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតប្រឡូកក្នុងវិស័យសិល្បៈកំសាន្តរបស់Raymond Lam បានធ្វើអោយលោកក្លាយជាតារាសិល្បៈមួយរូបដែលរក្សាជីវិតឯកជនរបស់ខ្លួនបានយ៉ាងស្ងប់ស្ងាត់ល្អខ្លាំងបំផុត។  ប៉ុន្តែអ្វីៗគ្រប់យ៉ាងទាំងអស់បានផ្លាស់ប្តូរបន្ទាប់ពីលោកបានចូលរួមក្នុងកម្មវិធី Sweet Tasks។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកម្មវិធីសម្ភាសន៍ Raymond បានបង្ហើបប្រាប់ក្រុមអ្នកគាំទ្រពីជីវិតរៀបការរបស់លោក ជីវិតនិងពេលវេលាដែលលោកក្លាយជាឳពុកម្នាក់ និងពេលវេលារីករាយក្នុងជីវិតគ្រួសារប្តីប្រពន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Raymond រៀបរាប់ពីខ្លួនលោកថា«ខ្ញុំសង្ឃឹមថា នឹងបានដឹងបានស្គាល់ពីភរិយាខ្ញុំបានច្រើនឡើងបន្ថែមទៀតតាមរយៈកម្មវិធីសម្ភាសន៍នេះ។ យើងរៀបការមករយៈពេលជាង១ឆ្នាំហើយ។ ខ្ញុំមានអារម្មណ៍ថាមិនបានចំណាយពេលគ្រប់គ្រាន់ជាមួយភរិយា។ បន្ទាប់តទៅខ្ញុំសង្ឃឹមនឹងកែសម្រួលម៉ោងបំពេញការងារ ដូច្នេះនឹងមានពេលវេលាច្រើនជាមួយគ្រួសាររបស់ខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលបុរសជាច្រើនក្លាយជាឳពុកថ្មីៗយល់ឃើញថាកូនៗរបស់ពួកគេជាដង្ហើមជីវិតនោះ មិនខុសគ្នាដែរ Raymond សារភាពថា នៅពេលកូនស្រីរបស់លោកកើតមក លោកពិតជាយល់ថាភរិយារបស់លោកពិតជាសំខាន់ខ្លាំងណាស់។ Raymond  សើចតបនិងប្រាប់ថា លោកចង់ប្រឡប់មកផ្ទះវិញភ្លាមៗលឿនៗនៅពេលការងារចប់។ ពេលត្រលប់មកដល់ផ្ទះ រឿងដំបូងដែលលោកចង់ធ្វើគឺចង់ឃើញភរិយារបស់លោក។ ភរិយារបស់លោក នាងជាគ្រប់យ៉ាងស្ថិតនៅលើបញ្ជីលំដាប់ទី១ជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយារបស់តារាភាពយន្តហុងកុងលោក Raymond Lam ពិតជាសំខាន់ណាស់សម្រាប់លោករហូតដល់ តារាភាពយន្តហុងកុងរូបនេះនិយាយថា លោកជានិច្ចកាលតែងតែជាអ្នកសុំទោសភរិយាមុន នៅពេលពួកគេមានបញ្ហានិងគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អ្វីដែលសំខាន់បំផុតនៅពេលឈ្លោះគ្នាគឺបន្ថយស្ថានភាពតានតឹង។ នេះជាមូលហេតុដែលខ្ញុំតែងតែសុំទោសទៅភរិយាមុនជានិច្ច។ មិនចំពោះថាបញ្ហាជម្លោះនោះកើតឡើងបែបណាដោយសារអ្វីឡើយ។ ខ្ញុំជានិច្ចកាលជាអ្នកសុំទោសមុនជានិច្ច ហើយប្រាប់នាងថាខ្ញុំខុស» តារាភាពយន្តហុងកុង លោក Raymond Lam និយាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment